រថយន្តដឹកដី បុកម៉ូតូដែលបើកបរបញ្រ្ចាសទិសគ្នាធ្លាក់ផ្លូវ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

0
754

កំពង់ស្ពឺ ៖ រថយន្តដឹកដីសង្ស័យតៃកុងងងុយដេកបើករ៉េទៅ បុកម៉ូតូដែលបើកបរបញ្រ្ចាសទិសគ្នាធ្លាក់ផ្លូវ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២​១ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ចនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ផ្លុង ក្ដឹប ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកតៃកុងរថយន្តបង្កក្រោងកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០២ ពាក់ផ្លាកលេខកំពង់ចាម 1B-2003 បើកបរដោយជនរងគ្រោះ ក្នុងទិសដៅពីកើតឆ្ពោះមកទិសខាងលិច លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកHyundai ពណ៏ក្រហម ពាក់ផ្លាកលេខព្រះសីហនុ3A-7858 សណ្ដោងរសឺម៉ីរម៉ក ពណ៌ស្វាយ ពាក់ផ្លាកលេខ ព្រះសីហនុ4A-3095 ដែលំពុងបើកបរបញ្រ្ចាសទិសគ្នា មកបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតតែម្តង។

ក្រោយកើតហេតុ សពត្រូវបានផ្នែកជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង០២គ្រឿងខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ៕

Facebook Comments
Loading...