Harry Kane ថា​ក្រុម Spurs ​សមត្ថភាព​គ្រប់គ្រាន់​ឈ្នះ​ពាន​រង្វាន់ ​នា​រដូវ​កាល​នេះ

0
3327

កីឡាបរទេស ៖ Harry Kane ​ប្រធាន​ក្រុម Spurs ​បាន​អះអាង​ថា​សមាជិក​របស់​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​នា​រដូវ​កាល​នេះ ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ English Prem​ier League ​ដែលយើង​ធ្លាប់​បាន​ទៅ​កៀក​នឹង​វា​ទៅ​ហើយ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

​ក្រុម​របស់​លោក Jose ឈរលេខរៀងទី២បន្ទាប់ពីក្រុមLiverpool ​ដែលរដូវកាលនេះត្រូវបានគេមើលឃើញថា ក្រុម Spurs លេងត្រូវជើងគ្នាល្អ។ ជាមួយ​ទម្រង់​លេង​និង​សមាជិក​ក្រុម​ថ្មី ​ពោរពេញ​ដោយ​សមត្ថភាព​នា​រដូវ​កាល​នេះ ​ទើប​ធ្វើ​ឱ្យ​សមាជិក​ក្រុម​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​អាច​លើក​ពាន​បាន។​Kane ​ដើរ​តួ​ជា​ប្រធាន​ក្រុម​ម្នាក់​នោះ ចេញ​មក​និយាយ​ថា​៖ “ពេល​អ្នក​មើល​មក​សមត្ថភាព​ក្រុម​របស់​ពួកយើង​ អ្នក​នឹង​អាច​និយាយ​បាន​ថា​ក្រុម​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​។ យើង​ធ្លាប់​បាន​ទៅ​កៀក​នឹង​វា​ទៅ​ហើយ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​វា​នឹង​មិន​ងាយ​ស្រួល​ដូច​ការ​គិត​ឡើយ។ យើង​នឹង​សល់​ការ​ប្រកួត​ជា​ច្រើន​ទៀត ​នឹង​ពិត​ជា​ស្វិតស្វាញ​ខ្លាំង”៕

Facebook Comments
Loading...