គណបក្សខណ្ឌព្រែកព្នៅ និងសង្កាត់ពន្សាំង មិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការខ្វះស្បៀងនោះឡើយ

0
1187

ភ្នំពេញ ៖ ដើម្បីរួមចំណែកលើកស្ទួយ ស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សមាជិកសមាជិកា ឲ្យបានកាន់តែល្អប្រសើរ ក្នុងដំណាក់កាលជម្ងឺកូវិដ១៩ និងជំនន់ទឹកភ្លៀងនេះ ក្រុមការងារគណបក្សខណ្ឌ និងសង្កាត់បាននាំយក នូវគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រី ក្នុងមូលដ្ឋានជាបន្ដបន្ទាប់ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការខ្វះស្បៀងនោះឡើយ។

ទីណាមានទុកលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជា ចាំជួយនិងការពារជានិច្ច មិនរត់ចោលបងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយសូមត្រៀមចិត្តត្រៀមកាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាឆ្នាំ២០២២ និង២០២៣ នាពេលខាងមុខ ដើម្បីដឹកនាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត ទាំងនេះគឺជាការថ្លែងរបស់លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២១០គ្រួសារ មកពីភូមិទាំង២៤ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ។

លោកបន្តថា ការចែកអំណោយនាថ្ងៃនេះមិនមែនជាលើកទី១ឬក៍លើកចុងក្រោយនោះទេ ពេលណាដែលគណបក្សប្រជាជនកម្ពុជា នៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យដឹកនាំប្រទេស ការអភិវឌ្ឍន៍និងមានការរីកចំរើនទៅមុខ ការងារសន្តិសុខ កាន់តែល្អប្រសើ ប្រទេសនៅបន្តមានសន្តិភាពជានិច្ចនិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ដែលប្រសូត្រចេញពីប្រជាពលរដ្ឋនៅតែរួមសុខ រួមទុក្ខ បម្រើផលប្រយោជន៍របស់បងប្អូន និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការខ្វះស្បៀងនោះឡើយ។

គួរបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២១០គ្រួសារ មកពីភូមិទាំង២៤ក្នុងសង្កាត់ពន្សាំងនាខណៈនោះបានមកពីគណបក្សប្រជាជនកម្ពុជាខណ្ឌ សង្កាត់ និងសប្បុរសជន ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខមួយយួរទឹកត្រី១យួរប៊ីចេង១ថង់អំបិលមួយកញ្ចប់ប្រេងឆា១ដបថ្នាំពេទ្យមួយកញ្ចប់ថ្នាំរមាស់មួយប្រអប់ និងថវិកា៦ម៉ឺនរៀល ចំណែកលោកនូ ស៊ឹម តារាចំរៀងជើងចាស់បានទទួលថវិការចំនួន២០០ដុល្លា ពីគណបក្សប្រជាជនកម្ពុជាខណ្ឌ សង្កាត់ និងសប្បុរសជន។ ក្នុងនោះផងដែរលោកផន ស៊ីថាត បានជួយធ្វើពិដាន និងដាក់កង្ហាចំនួន១០គ្រឿង នៅសាលប្រជុំគណបក្សសង្កាត់ពន្សាំង៕

Facebook Comments
Loading...