តើអាចទេNeymar ​​​ថា​ក្រុម​របស់​ខ្លួន​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រUEFA Champions League​នៅ​ឆ្នាំ​នេះ

0
32841

កីឡាបរទេស ៖ ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម Atalanta ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ហើយកីឡាករNeymar ​ខ្សែ​ប្រយុទ្ធ PSG ​យល់​ឃើញ​ថា​ក្រុម​របស់​ខ្លួន​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​នេះ។

ក្នុង​ការ​ប្រកួត​នេះ PSG ​មាន​ប្រៀប​មែន ប៉ុន្តែ Atalanta ​ឯ​ណោះ​ទេ​ដែល​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​នៅ​ពាក់​កណ្ដាល​តង់​ទី​១។ ​យ៉ាងណាមិញ ​ការ​ប្រកួត​នេះ​មិន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-០ ​នេះ​ឡើយ ពោល​គឺ​នៅ​នាទី​៩០+ ​ទៅ​ហើយ ​ក្រុម​យក្ស​បារាំង​ស្រាប់​តែ​មាន​ឱកាស​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ ​និង​បន្ថែម​បាន​១​គ្រាប់​ទៀត​មុន​ចប់​ការ​ប្រកួត ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​តែ​ម្ដង។​ការ​ធ្វើ​បាន​ល្អ​នៅ​យប់មិញ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ Neymar ​ខ្សែ​ប្រយុទ្ធ PSG ​យល់​ឃើញ​ថា​ក្រុម​របស់​ខ្លួន​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​នេះ។

បើ​ទោះ​ជា​ប៉ះ​ក្រុម​ណា​ក៏​ដោយ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ក៏​កីឡាករ​ប្រេស៊ីល​ខាង​លើ​មាន​ទំនុក​ចិត្ត​ថា​នឹង​ឆ្លង​ផុត ​ឡើង​ទៅ​វគ្គ​ដណ្ដើម​ពាន​រង្វាន់​ផង​ដែរ៕

Facebook Comments
Loading...