នៅវៀតណាមការសិក្សាព្រមានថា វីរុសកូរ៉ូណារីករាលដាលក្នុងសត្វប្រចៀវនិងកណ្តុរដែលគេដាក់លក់សម្រាប់ធ្វើជាអាហារ

0
27524

វៀតណាម ៖ វីរុសកូរ៉ូណាបានរីករាលដាលនៅក្នុងបណ្តាញពាណិជ្ជកម្មសត្វព្រៃមួយចំនួន។ នេះបើយោងតាមការសិក្សាថ្មីមួយដែលបង្ហាញពីការកើនឡើងហានិភ័យនៃការចម្លងជំងឺដូចជាកូវីដ១៩ទៅមនុស្ស។

ការសិក្សានេះគឺផ្អែកទៅលើការវិភាគសត្វដែលប្រមូលបាននៅភាគខាងត្បូងប្រទេសវៀតណាមចន្លោះឆ្នាំ២០១៣និង២០១៤ដែលក្នុងនោះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញវីរុសផ្សេងៗគ្នានៅក្នុងសត្វប្រចៀវនិងកណ្តុរដែលត្រូវបានដាក់លក់សម្រាប់ធ្វើជាអាហារ។ការសិក្សាបាននិយាយថា “សកម្មភាពរបស់មនុស្សកំពុងជួយសម្រួលដល់ការសាយភាយនៃវីរុសដូចជាវីរុសកុរ៉ូណាពីសត្វទៅមនុស្ស។

ខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មសត្វព្រៃចាប់ពីទីវាលដល់ភោជនីយដ្ឋាននិងអ្នកប្រើប្រាស់ចុងក្រោយបានផ្តល់នូវឱកាសជាច្រើនសម្រាប់ព្រឹត្តិការណ៍បែបនេះកើតឡើង”។ជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះគឺជាឧទាហរណ៍ចុងក្រោយនៃរបៀបដែលវីរុសកូរ៉ូណាដែលមានដើមកំណើតនៅក្នុងសត្វបានបង្កឲ្យមានជំងឺដែលបង្កគ្រោះថ្នាក់ដល់មនុស្ស។ការផ្ទុះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ក្នុងឆ្នាំ២០០៣ប្រហែលជាបណ្តាលមកពីវីរុសមួយដែលមានដើមកំណើតពីសត្វប្រចៀវរីឯសត្វអូដ្ឋជាសត្វផ្ទុកមេរោគដ៏ធំដែលបណ្តាលឲ្យមានរោគសញ្ញាផ្លូវដង្ហើមនៅក្នុងតំបន់មជ្ឈិមបូព៌ា។ការផ្ទុះឡើងនៃជំងឺកូវីដ១៩ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងទីផ្សារអាហារសមុទ្រនិងសត្វនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។ទោះបីជាប្រភពពិតប្រាកដនៃវីរុសថ្មីដែលគេស្គាល់ថា Sars-CoV-2 នេះនៅតែមិនទាន់ច្បាស់ក៏ដោយប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា វាទំនងជាចេញពីសត្វប្រចៀវនៅក្នុងតំបន់អាស៊ី។អ្នកនិពន្ធនៃការស្រាវជ្រាវចុងក្រោយនេះរួមមានអ្នកស្រាវជ្រាវមកពីអង្គការអភិរក្សសត្វព្រៃក្រៅរដ្ឋាភិបាល Wildlife Conservation Society និងក្រសួងអភិវឌ្ឍន៍កសិកម្មនិងជនបទរបស់ប្រទេសវៀតណាម។ជាផ្នែកមួយនៃការសិក្សា ក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យសត្វកណ្តុរព្រៃដែលលក់ជាអាហារនៅផ្សារនិងភោជនីយដ្ឋានក្នុងខេត្តចំនួន៣នៅភាគខាងត្បូងប្រទេសវៀតណាមក៏ដូចជាសត្វប្រចៀវដែលចិញ្ចឹមសម្រាប់ធ្វើជីដ៏មានតម្លៃផងដែរ។

ក្នុងចំណោមទីតាំងចំនួន៧០ វីរុសកូរ៉ូណាត្រូវបានគេរកឃើញនៅក្នុង៥៨ទីតាំងរួមមានតំបន់ពាណិជ្ជកម្មសត្វកណ្តុរទាំង២៤កន្លែង, កសិដ្ឋានចិញ្ចឹមសត្វព្រៃចំនួន១៧កន្លែងក្នុងចំណោម២៨កន្លែងនិងកសិដ្ឋានចិញ្ចឹមសត្វប្រជៀវចំនួន១៦កន្លែងក្នុងចំណោម១៧កន្លែងនិងកន្លែងចិញ្ចឹមសត្វប្រជៀវតាមបែបធម្មជាតិមួយកន្លែង៕

Facebook Comments
Loading...