ស្ត្រីម្នាក់ត្រូវបានឃាតករ សម្លាប់ហើយយកសពទៅបោះចោលក្នុងស្រះទឹកទាន់ដឹងថារឿងគំនុំរឿឬយ៉ាងណា?

0
3584

កំពង់ធំ ៖ ស្ត្រីម្នាក់ជាអ្នកបើកកន្លែងរក្សាព្យាបាលជំងឺ ត្រូវបានជនសង្ស័យមិនស្គាលអត្តសញ្ញាណសម្លាប់ហើយយកសាកសពទៅបោះចោលនៅក្នុងស្រះ ដែលហេតុការណ៍នេះត្រូវបានគេប្រទះឃើញសាកសព កាលពីវេលាម៉ោង៦ និង២០នាទី ថ្ងៃទី២១ ខែកក្កដា  ឆ្នាំ២០២០ នៅចំនុចភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ឃាតករក្នុងករណីនេះពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ដោយបានកាប់ទៅលើជនរងឈ្មោះ ស្រ៊ុន ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ បើកបន្ទប់ព្យាបាលជំងឺទូទៅ បណ្តាលអោយស្លាប់ភ្លាម មិនទាន់ដឹងថារឿងគំនុំរឿឬយ៉ាងណា?។

ក្រោយកើតហេតុសាលសពត្រូវបានបុរសជាប្តី បានប្រទះឃើញនៅក្នុងស្រះទឹកក្រោយផ្ទះ ចម្ងាយប្រហែល១០០ម៉ែត្រ បន្ទាប់មកសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ក្នុងនោះ កម្លាំងនគរបាលនៃអធិការដ្ឋាន ស្រុកប្រាសាទបល្ល័ង្ក បាននាំខ្លួនប្តី និងឪពុកក្មេកទៅអធិកាដ្ឋានដើម្បីសាកសួរ ចំណែកសាកសពត្រូវបានប្រគល់ជូនបងប្អូនសាច់ញាតិទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី៕

Facebook Comments
Loading...