ជនជាតិចិនម្នាក់បាត់ពីកន្លែង៣ថ្ងៃ ត្រូវបានគេប្រទះឃើញអណ្តែតលើទឹកសមុទ្រ

0
1032

ព្រះសីហនុ ៖ ពលរដ្ឋប្រទះឃើញសពបុរសជនជាតិចិនម្នាក់ កាលពីវេលាម៉ោង១៣ និង១០នាទីថ្ងៃត្រង់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដោយសពអណ្តែតទឹកសមុទ្រ ម្តុំពយតាម៉ូង ស្ថិតនៅក្រុមទី១៣ ភូមិ០៤ សង្កាត់លេខ០៤ ខេត្ត/ក្រុងព្រះសីហនុ។

សាកសពឈ្មោះ TANG SHAOEN ភេទប្រុស ជនជាតិចិនកើតនៅថ្ងៃទី22.05.1979 កាន់លិខិតឆ្លងដែនលេខ EF3785524 មានសុពលភាពដល់ថ្ងៃទី 24.02.2029 ទិដ្ឋាការលេខ EI02110155មាន សុពលភាពដល់ថ្ងៃទី27.11​.2019 មុខរបរកម្មករសំណង់ស្នាក់នៅម្តុំពយកាំពេញ(សង្កាត់លេខ03)។

តាមការបំភ្លឺពីមិត្តភក្តិរួមការងារបានអោយដឹងថា នៅមុនពេលកើតហេតុគាត់បានចេញពីការដ្ឋាន៣ថ្ងៃរួមទាំងថ្ងៃនេះហើយក៏ពុំដឹងថាគាត់ចេញទៅណាទេរហូតដល់ថ្ងៃនេះមានគេប្រាប់ខ្ញុំថាមានគេឃើញសាកសពបុរសម្នាក់អណ្តែតទឹកទើបខ្ញុំមកមើល ទើបដឹងថាសាក​សពគឺជាមិត្តភក្តិរបស់គាត់ដែលចេញពីការដ្ឋានពិតមែន។

តាមការពិនិត្យកោសល្យវិច្ច័យរបស់នគរបាលបច្ចេកទេស វិទ្យាសាស្រ្តបានអោយដឹងថាសាកសពជនរងគ្រោះខាងលើបានស្លាប់ដោយសារលង់ទឹកសមុទ្យពិតប្រាកដមែន។បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើបានប្រគល់ជូននាយកដ្ឋានពិនិត្យវិភាគកន្លែងកើតហេតុ ក្រសួងមហាផ្ទៃ រក្សាទុកដើម្បីបន្តនីតិវិធីជូនគ្រួសារនិងស្ថានទូតសាម៉ី៕

Facebook Comments
Loading...