ជនដៃដល់ ដែលប៉ងរំលោភស្រ្តីកម្មការនីរោងចក្រ មិនបានសម្រេចរួចសម្លាប់បំបិតមាត់ត្រូវបានឃាត់ខ្លួនហើយ

0
872

ភ្នំពេញ ៖ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងនៅយប់ថ្ងៃកើតហេតុដដែលនេះថា បន្ទាប់ពីទទួលដំណឹងថា មាននារីម្នាក់ ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយនៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យនោះ ដោយក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរ​បាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ តាមចាប់ជនដៃដល់ បន្ទាប់ពីព្យាយាមរត់ក្រោយធ្វើសកម្មភាពរួចប៉ុន្មានម៉ោងក្រោយធ្វើសកម្មភាព។

លោកអធិការ បានប្រាប់ថា ជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទស្រី អាយុ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយ និងយកកាំបិតចាក់។

សូមបញ្ជាក់ថា នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ មានការប្រទះឃើញស្ដ្រីម្នាក់ ដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

Facebook Comments
Loading...