ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនប្រុសនិងស្រី៤នាក់ជាបន្តបន្ទាប់ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយឃាត់ខ្លួនជាបន្តបន្ទាប់មានអ្នកទិញនិងអ្នកលក់ព្រមទាំងដកហូតវត្ថុតាងថ្នាំជាច្រើកញ្ចប់ផងដែរ កាលពីវេលាម៉ោង១៤ល្ងាចថ្ងៃទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថាករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលកម្លាំងនគរបាលខណ្ឌដូនពេញបង្រ្កាបបាននេះគឺធ្វើឡើង ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ ទើបកម្លាំងអធិការដ្ឋានដែលចុះអនុវត្តផ្ទាល់ដោយលោកម៉ៅ ចាន់ថុន អធិការរងផ្នែកគ្រឿងញៀនបានដឹកនាំកម្លាំងប៉ុស្តិ៍ចុះបានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកអធិការនគរបាលខណ្ឌដូនពេញបានបន្តទៀតថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះមុនដំបូងគឺកំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន
១/ឈ្មោះ គឹម មករា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិ២២ សង្កាត់ស្រះចក (ជួញដូរ)។២/ឈ្មោះ ឌន រត្ន័ ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២២ សង្កាត់ស្រះចក (ជួញដូរ)។៣/ឈ្មោះ លី រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ជួញដូរ)។ដកហូតវត្ថតាងដកហូតរួមមានទី១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៤កញ្ចប់(ក្នុងមានកញ្ចប់ធំចំនួន០១)ទី២/ជញ្ជីងថង់គ្រឿងញៀនចំនួន០១ទី៣/ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួនទី៤/ឧបករណ៍ប្រើប្រាគ្រឿងញៀនមួយចំនួន។
លោកទៀង ច័ន្ទសារអធិការខណ្ឌដូនពេញបានបញ្ជាក់ទៀតថាក្រោយពីបានប្រើវិធានការជំនាញយកចម្លើយជនសង្ស័យ ឈ្ម្នោះ គឹម មករា បានសារភាពថាខ្លួនបានទិញគ្រឿងញៀនពី ស្ត្រីម្នាក់នៅតំបន់រោងចក្រឆ្នាំង ខណ្ឌទួលគោក ។លុះដល់វេលាម៉ោង១៦ល្ងាចថ្ងៃដដែលកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់បឹងកក២ ក៏បានឃាត់ខ្លនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀតឈ្នោះ ឡាច សុភា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ នៅចំណុចផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក០២ ខណ្ឌទួលគោក និងបានដកហូត ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៣កញ្ចប់បន្ថែមទៀត។
ចឹងជាលទ្ធផលសរុបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់គឺប្រុស២នាក់និងស្រី២នាក់។និងវត្ថុតាងដកហូតវត្ថុតាងថែមទៀតមានទី១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់ (ក្នុងនោះកញ្ចប់ធំចំនួន០២កញ្ចប់)ទី២/ជញ្ជីងថ្លង់គ្រឿងញៀនចំនួន០១ទី៣/ថង់ប្លាស្ទិចសំរាប់ច្រកមួយចំនួនទី៤/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចមួយចំនួន។ ចំពោះមុខ កម្លាំងជំនាញខណ្ឌប៉ុសិ៍ កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕ IMG_0773