ក្មេងប្រុស២នាក់បងប្អូនជីដូនមួយចុះងូតទឹរណ្តៅដីជីក​​ខាងកើតភូមិលង់ស្លាប់ទាំង២នាក់

0
4726

ភ្នំពេញ ៖ ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយអាយុ៦ឆ្នាំ និងអាយុ៧ឆ្នាំបានលង់ទឹក ស្លាប់បាត់បង់​អាយុជីវិតទាំងពីរ​នាក់ ​កាល​ពី​វេលា​ម៉ោងប្រមាណជា១៣ និង​០០នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ២០២០ នៅ​ចំណុចរណ្តៅដីជីក​​ខាងកើតភូមិ ស្ថិត​ក្នុង​ភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ​។

ប៉ូលិសមូលដ្ឋាន​បាន​ឲ្យ​ដឹងថាក្មេង​ប្រុសទាំងពីរនាក់ដែល​លង់ទឹក​ស្លាប់នេះទី១ឈ្មោះឆេង ភានិត ​​អាយុ​៧ឆ្នាំ​ ម្តាយឈ្មោះឡូយ សាវិន មុខរបរកម្មការិនីរោងចក្រ ចំណែកឪពុកឈ្មោះមឿង ឆេង មុខរបរកម្មករសំណង់ ក្មេងរងគ្រោះទី២ឈ្មោះស៊ុយ ប៊ុនថេង អាយុ៦ឆ្នាំ ម្តាយឈ្មោះមឿង សុខគា មុខរបរមេផ្ទះ និងឪពុកឈ្មោះសាំង វុទ្ធី កម្មករសំណង់ មានទីលំនៅភូមិកើតហេតុខាងលើ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុក្មេងរងគ្រោះទាំង២នាក់បាននាំគ្នាដើរលេង ជាមួយក្មេងប្រុសម្នាក់ទៀតម៉ោងប្រមាណជា១០ព្រឹកថ្ងៃទី១៦មីនា ហើយក៍បាត់រហូត ​ឪពុក​​និងបងក្មេង​ប្រុស​រង​គ្រោះ​​​ខាង​លើ ​បានដើរកដែរតែរកមិនឃើញ លុះដល់ម៉ោងប្រមាណជា១៣ថ្ងៃត្រង់ បងប្រុសក្មេងរងគ្រោះក៍បានប្រទះឃើញសពក្មេងប្រុសអាយុ៦ឆ្នាំអណ្តែត ក្នុងរណ្តៅដីជីកភ្លាមៗនោះ ឪពុកក្មេងរងគ្រោះចុះរៀវរក ហើយក៍បានឃើញក្មេងរងគ្រោះអាយុ៧ឆ្នាំម្នាក់ទៀត នៅក្នុងលុងទឹករណ្តៅដីជីកនោះផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះបានពិនិត្យ កុមារជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយមូល​ហេតុ លុងទឹករណ្តៅដីជីកប្រាកដមែន ហើយសាកសពបានប្រគល់​ជូនក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាមប្រពៃណី៕

Facebook Comments
Loading...