កីឡាបរតែស ៖ ការប្រកួតរវាងក្រុម Bayern Munich និង Chelsea ជើងទី២ពានរង្វាន់ UEFA Champions League នឹងត្រូវលេងដោយបិទទ្វាមិនឱ្យអ្នកគាំទ្រចូលទស្សនានោះទេ។ ដែលបានធ្វើឲ្យក្រុមខ្លះពិបាកយកឈ្នះលើគូប្រកួតព្រោះតែមិនមានកីឡាករទី១២ហ៊ោលើកទឹកចិត្ត។
ការលេងដោយបិទទ្វានេះ គឺក្រោយពីអាល្លឺម៉ង់ក៏មានការឆ្លងមេរោគ Covid-19 ច្រើនខ្លាំងណាស់ដែរ។ ពួកគេទើបមានករណីស្លាប់២នាក់កាលពីម្សិលមិញនេះ ខណៈដែលការឆ្លងវិញក៏មានច្រើនផងដែរ។ ដូច្នេះហើយ ដើម្បីការពារមិនឱ្យមានការរីករាលដាលខ្លាំង អាល្លឺម៉ង់បានប្រាប់ទៅ UEFA ដើម្បីស្នើសុំការប្រកួតរវាងក្រុម Bayern Munich និង Chelsea លេងដោយមិនបាច់ឱ្យអ្នកគាំទ្រចូលទស្សនានោះទេ។
រំលឹកថាការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនេះ រវាងក្រុម PSG និង Dortmund បានប្រកាសលេងដោយបិទទ្វារួចមកហើយ ដែលការប្រកួតធ្វើឡើងទីក្រុងប៉ារីស៕