ឡៅ ចិត្រា ឡុង សំណាង និងឃីម បូរ៉ា កៀកស្មារគ្នាសាកកណ្តាប់ដៃជាមួយកីឡាករអូបេគីស្ថាន និងកីឡាករថៃ

0
482

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយ៣រូបមានឡៅ ចិត្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ឡុង សំណាង អ្នកប្រដាល់របស់ក្លិបឡុងសាលវ័ន្ត និងកី​ឡា​ករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ កៀកស្មារគ្នាឡើងតតាំងជាមួយកីឡាករអូបេគីស្ថានUbaydullaev Mironshokh កីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ និងកីឡាកររុងតាក់វ៉ាន់ វីនអ៊ូប៊ុន នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិត្រា ឡើងតតាំងជាមួយកីឡាករអូបេគីស្ថានUbaydullaev Mironshokh ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាកន្លងមកនៅសង្វៀននេះ ហើយមិនទាន់ដឹងថាកីឡាករអូបេគិស្ថានម្នាក់នេះមានវិជ្ជគុនខ្លាំងប៉ុណ្ណានោះទេ តែយ៉ាងណាកីឡាករ Ubaydullaev Mironshokh គេមានខ្សែក្រវាត់២គ្រឿងនៅក្នុងដៃ ដូចនេះវុជ្ជាគុនរបស់គេពិតជាមិនអត់នោះទេ។

ចំណែកឡៅ ចិត្រា វិញបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការជួបប្រកួតជាមួយកីឡាករអូបេគីស្ថានUbaydullaev Mironshokh នេះត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡៅ ចិត្រា មានភាគរយឈ្នះត្រឹមហាសិបភាគរយប៉ុណ្ណោះ ព្រោះកីឡាករអូបេគីស្ថាន គេជាកីឡាករជើងខ្លាំងដែលធ្លាប់ឈ្នះក្រវាត់២គ្រឿង។ ចាំមើលឡៅ ចិត្រា ជាអ្នកឈ្នះឬកីឡាករអូបេគីស្ថានUbaydullaev Mironshokh?។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង បច្ចុប្បន្នក៍កំពុងទទួលបានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះ​ប្រើក្បាច់គ្រប់​ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដែលបានធ្វើឲ្យកីឡាករក្នុងស្រុកនិងក្រៅស្រុកសុំចុះចាញ់ ជាបន្តបន្ទាប់។

ក្នុងការជួបប្រកួតជាមួយកីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ ក្នុងប្រភេទទម្ងន់៦៣.៥គ.ក្រនេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡុង សំ​ណាង ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះ​គេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយកីឡាករថៃម្នាក់នេះហាក់វាយធ្លាក់ប៉ុន្មានប្រកួត​ចុងក្រោយនេះ។ ចាំមើល​កី​ឡាក​រ​ឡុង សំណាង អាចយកឈ្នះលើកីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃរុងតាក់វ៉ាន់ វីនអ៊ូប៊ុន ក្នុងប្រ​ភេទ​ទម្ងន់​៦០គីឡូក្រាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការ​ធ្លាប់ជួប​គ្នារវាង​កី​ឡាករទាំង​ពីរទេនាពេលកន្លងមកនោះ ហើយក៍មិនដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជា​គុនខ្លាំង​ប៉ុណ្ណានោះ​ដែរ ព្រោះគេជាកីឡាករជើងថ្មីដែលទើបនិងមកប្រកួតនៅសង្វៀននេះ។

រីឯកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។ តែកីឡាករកម្ពុជារូបនេះចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះឫកីឡាករថៃរុងតាក់វ៉ាន់ វីនអ៊ូប៊ុន?៕

Facebook Comments
Loading...