ក្នុងរយៈពេល២ឆ្នាំក្រុមហ៊ុនគ្រួសារកក់ក្តៅ មានតំណាងចែកចាយរហូតដល់១សែន ២ម៉ឺននាក់

0
8012

ភ្នំពេញ ៖ ក្រុមហ៊ុនគ្រួសារកក់ក្តៅ ក្នុងរយៈពេល២ឆ្នាំ (២០១៨និង២០១៩)ក្រោយនេះ មានតំណាងចែកចាយរហូត១សែន ២ម៉ឺននាក់ និងគ្រោងពង្រីកបន្ថែមរហូតដល់៥សែននាក់ នាឆ្នាំ២០២០ខាងមុខផងដែរ ហើយក្រុមហ៊ុនតែងតែចូលរួមគាំទ្រ និងសហការយ៉ាងល្អជាមួយរដ្ឋាភិបាលទៅនឹងការដាក់លក់ផលិតផលតាមប្រព័ន្ធ អនឡាញ ឬច្បាប់ផ្សេងៗ ដូចជាការចុះបញ្ជី និងការបង់ពន្ធជូនរដ្ឋជាប្រចាំជាដើម។ 

ដោយសារបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង ក្នុងនោះសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកលក់ទំនិញតាមអនឡាញមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសការដាក់លក់ទំនិញតាមបណ្តាញសង្គមហ្វេសប៊ុកហ្វេសប៊ុក ហើយអាជីវកម្មមួយនេះ ក៏អាចរកប្រាក់ចំណូលបានរហូតរាប់ម៉ឺន និងឈានដល់ខ្ទង់លានដុល្លាក៏មាន។ 

ក្នុងឱកាសប្រារព្ធពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំចំនួន ១.០០០ពានរង្វាន់ ទៅកាន់តំណាងចែកចាយ លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងជាប្រធានសមាគមប្រឹក្សាគ្រឿងសម្អាងកម្ពុជា បានមានប្រសាសន៍ថា ខណៈការប្រើប្រាស់អ៊ិនធឺណេតកាន់តែមានភាពទូលំទូលាយ អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច(អនឡាញ) ក៏កំពុងមានភាពទាក់ទាញខ្លាំងផងដែរ។ ជាក់ស្តែងសម្រាប់ក្រុមហ៊ុន គ្រួសារកក់ក្តៅ ក្នុងរយៈពេល២ឆ្នាំ (២០១៨និង២០១៩)ក្រោយនេះ មានតំណាងចែកចាយរហូត១សែន ២ម៉ឺននាក់ និងគ្រោងពង្រីកបន្ថែមរហូតដល់ ៥សែននាក់ នាឆ្នាំ២០២០ខាងមុខផងដែរ។

លោកស្រី ហ៊ឹម សុភ័ក្រ អគ្គនាយិកាគ្រួសារកក់ក្តៅ បានលើកឡើងថា កត្តាដែលក្រុមហ៊ុនទទួលជោគជ័យរហូតមកដល់ពេលនេះ ដោយសារតែក្រុមហ៊ុនប្រកាន់ភ្ជាប់នូវគោលការណ៍ និងផែនការគ្រោងទុក ជាពិសេសការសន្យាជាមួយអ្នកតំណាងចែកចាយទូទាំងប្រទេស។ លោកស្រីបានបញ្ជាក់ទៀតថា ភាពជោគជ័យខាងលើនេះ ក្រុមហ៊ុនតែងតែចូលរួមគាំទ្រ និងសហការយ៉ាងល្អជាមួយរដ្ឋាភិបាលទៅនឹងការដាក់លក់ផលិតផលតាមប្រព័ន្ធ អនឡាញ ឬច្បាប់ផ្សេងៗ ដូចជាការចុះបញ្ជី និងការបង់ពន្ធជូនរដ្ឋជាប្រចាំជាដើម។

សូមបញ្ជាក់ថា ក្រៅពីកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅទៅកាន់តំណាងចែកចាយ ក្រុមហ៊ុនក៏មានរៀបចំកម្មវិធីចាប់រង្វាន់ផ្សងសំណាងជាច្រើនផងដែរ។ដែលរង្វាន់ធំឡានទំនើប Land Cruiser ១គ្រឿង បានទៅ ឧកញ៉ា អ៊ុច បុទុម Super Dealer និងជាអ្នកដឹកនាំកំពូល របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ។និងរង្វាន់ធំ ផ្ទះវីឡា៣ខ្នងបានទៅឈ្មោះទី១, លោកស្រី កែម ចន្ថា ទី២, លោកស្រី ទុយ គឹមភាង និងទី៣, លោកស្រី ហៃ ចាន់ធឿន៕

Facebook Comments
Loading...