ដើម្បី​បំពេញ​ចិត្ត​Lionel Messi ​ក្លឹបBarca អាចប្រើប្រាស់ Antoine Griezmann ​យកNeymarមកវិញ

0
1039

បរទេស ៖ របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ឲ្យ​ដឹង​ថា​ក្លឹប FC Barcelona កំពុង​ស្ថិត​ក្នុង​គម្រោង​ចង់​ប្រើប្រាស់ Antoine Griezmann លើ​ការ​ចុះ​ហត្ថលេខា​យក Neymar នា​ទីផ្សារ​ដោះដូរ​ឆ្នាំ​ក្រោយ។

កន្លង​មក​ក្រុម​អ្នក​មាន​បុណ្យ​បាន​ព្យាយាម​ឥត​ឈប់​ឈរ​ដើម្បី​ទាញ Neymar ត្រលប់​មក​ទឹក​ដី​អេស្ប៉ាញ ជា​ពិសេស​គឺ​ដើម្បី​បំពេញ​ចិត្ត​តារា​ឆ្នើម Lionel Messi ​ប៉ុន្តែ​ការ​បដិសេធ​ពី​ភាគី​ខាង PSG ក៏​នៅ​តែ​កើត​មាន​ជា​រឿយៗ។ លើ​សំណើ​ចុង​ក្រោយ​មួយ​ផ្សេង​ទៀត​អាច​ថា​ការ​ចរចា​នៅ​ខែ​មករា ឬ​ពន្យារ​យូរ​បំផុត​ដល់​ខែ​កក្កដា ឆ្នាំ ២០២០ គឺ Barca នឹង​ប្រើប្រាស់​កីឡាករ​ឈ្នះ​ជើង​ឯក​ World Cup ២០១៨ ​ដែល​សព្វថ្ងៃ​ល្ហិចល្ហៀង​ថា​មិន​ចុះ​សម្រុង​ជាមួយ Messi ផង​នោះ ដើម្បី​សម្រេច​ឲ្យ​បាន​លើ​ការ​ដោះដូរ៕

Facebook Comments
Loading...