អ្នក​ចាំទី​ក្រុម Real Madrid កីឡាករ Thibaut Courtois ទទួល​ការ​រិះគន់​ទាំង​អស់​ពី​អ្នក​គាំទ្រ

0
1057

បរទេស ៖ កីឡាករThibaut Courtois ​អ្នក​ចាំទី​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ខ្លួន​ព្រម​ទទួល​ការ​រិះគន់​ទាំង​អស់​ពី​អ្នក​គាំទ្រ ​ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ទាល់​តែ​សោះ ប៉ុន្មានប្រកួតចុងក្រោយនេះ។

កីឡាករCourtois ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ក្រុម Real Madrid ​ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​មក​នេះ ​រូបគេ​តែងតែ​របូត​គ្រាប់​បាល់​ជា​និច្ច រហូត​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​ជាក់​ស្ដែង​ពេល​លេង​ទល់​ក្រុម Club Brugge ​កន្លង​ទៅ​នេះ ​១​តង់ ​របូត​២​គ្រាប់​ទៅ​ហើយ ដែល​ធ្វើ​ឱ្យ​លោក Zidane ​ត្រូវ​ប្ដូរ​រូបគេ​ចេញ។តែ​ក្រោយ​មក​ទៀត​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​មាន​បញ្ហា​ក្រពះ​ទើប​មិន​អាច​បន្ដ​លេង​បាន ហើយ​ជំងឺ​នេះ ​ក៏​នឹង​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​លេង​ទល់​ក្រុម Granada ​នៅ​ចុង​សប្ដាហ៍​នេះ​ផង​ដែរ។

សាមី​ខ្លួន​ក៏​បាន​និយាយ​សុំទោស​អ្នក​គាំទ្រ ​ហើយ​ព្រម​ទទួល​ការ​រិះគន់​គ្រប់​យ៉ាងក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ទាល់​តែ​សោះ ប៉ុន្មានប្រកួតចុងក្រោយនេះ។ មួយ​វិញ​ទៀត Courtois ​ថា​សម្ពាធ​ពី​អ្នក​គាំទ្រ ​នឹង​ធ្វើ​ឱ្យ​ខ្លួន​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ​មិន​ខាន៕

Facebook Comments
Loading...