ជនជាតិឡាវម្នាក់ត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនជិត៣គីឡូក្រាម

0
895

ខេត្តស្ទឹងត្រែង ៖ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ នគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ៣គីឡូក្រាម នៅក្បែរច្រកព្រំដែន កម្ពុជា-ឡាវ ត្រពាំងគ្រៀល បន្ទាប់ពីជនសង្ស័យឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់។

ឧក្រិដ្ឋជនគ្រឿងញៀននេះឈ្មោះ សា វី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិឡាវ  ជាកសិករ រស់នៅ ភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូលីខាំសៃ ប្រទេសឡាវ។ជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់៕​

Facebook Comments
Loading...