លោកសុខ គង់ អតីតមេភូមិពាមជំនីក រងភាពអយុតិ្តធម៌ក្រោយតុលាការសម្រេចអនុវត្តរឹបអូសដីផ្ទះ ប្រគល់ឲ្យចៅអធិការវត្តដងទង់

0
1083

កណ្ដាល ៖ អតីតមេភូមិពាមជំនីក លោក សុខ គង់ និងប្រជាពលរដ្ឋរស់នៅភូមិពាមជំនីក បានអះអាងស្រដៀងគ្នាថា លោកសុខ គង់ បានរងភាពអយុត្តិធម៌ ដោយសារកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅថ្មីៗនេះ ត្រូវបានតុលាការកំពូលសម្រេចអនុវត្តន៍រឹបអូសដី ឈូសកំទេចផ្ទះសម្បែង ប្រគល់ឲ្យជាកម្មសិ្នទ្ធ វត្តដងទង់ វិញខណៈដែលដីទំនាស់នេះ គ្រួសារលោកបានរស់នៅកាន់កាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។

រឿងរ៉ាវទំនាស់នេះ បានប្តឹងគ្នាជិត២០ឆ្នាំហើយ រវាងម្ចាស់ផ្ទះឈ្មោះ សុខ គង់ ភេទប្រុសអាយុ៦២ឆ្នាំ ជាមួយភាគីតំណាងចៅអធិការវត្តដងទង់។ ទីតាំងផ្ទះនិងដី ដែលត្រូវបានតុលាការកំពូលសម្រេចរឹបអូសយកប្រគល់ឲ្យទៅជាសម្បត្តិគរុភណ្ឌ័វិញនោះ មានទីតាំងនៅភូមិ ពាមជំនីក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។

នៅថ្ងៃដែលចុះអនុវត្តន៍របស់តុលាការនោះ បានធ្វើឲ្យប្រជាពលរដ្ឋភាគច្រើន អាណិតអាសូរដល់ក្រុមគ្រួសាររបស់លោក សុខ គង់ទើបនាំគ្នាអំពាវនាវ ស្នើឲ្យឧកញ៉ាៗមួយចំនួន នៅខេត្តកណ្តាល មេត្តាជួយគ្រួសារ១នេះផង ព្រោះគាត់បានមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៣ ទើបតែពេលនេះត្រូវចាញ់ក្តី អស់ផ្ទះសម្បែង ដីធ្លី ដោយឈ្នះបានទៅលើគណៈកម្មការវត្តដងទង់ ស្ថិតនៅក្នុងទីតាំងកើតហេតុខាងលើ។

លោកសុខ គង់  ដែលមានអាយុ៦២ឆ្នាំ ជាអតីមេភូមិនៅកន្លែងកើតហេតុខាងលើ  និងជាម្ចាស់ដី អ្នកចាញ់ក្តីបានប្រាប់អ្នកសារព័ត៌មានថា ការអនុវត្តដីកាសម្រេចនេះជារឿងអយុត្តិធម៌ដែលតុលាកាប្រគល់ដីរបស់លោកដែលបានរស់នៅតាំងពីឆ្នាំ១៩៩៣អោយទៅគណ:កម្មការវត្តដងទង់ទៅវិញ។

លោកថា នៅឆ្នាំ ១៩៩៣គាត់បានទិញពីឈ្មោះគឹម ម៉ៃ បានផ្ទេរលខិតស្នាមលក់ទិញត្រឹមមេភូមិដល់ស្រុកដោយមានអាជ្ញាធរដឹងឭ។លុះនៅឆ្នាំ២០០០ស្រាប់តែឈ្មោះ អ៊ឹម ជានិងឈ្មោះគង់ យ៉ុង គណះកម្មការវត្តដែលជាដំណាងចៅអធិការវត្តដងទុងចេញមុខមកប្តឹងទាមទាយកដីគាត់ ទៅ វិញ។ លោក សុខ គង់ បានបន្តទៀតថានៅពេលមានការ ប្តឹងទាមទារដីកេរ្តិ៍ស្រាប់តែសាលាដំបូងខេត្តកណ្តាល និងតុលាកាកំពូលក៏បានចេញដីការ ប្រគល់ដីនោះទៅអោយឈ្មោះ អ៊ឹម ជា និងសុខ យ៉ុង ដែលជាគណ:កម្មការវត្តហើយចុះមកអនុវត្តជាច្រើនលើកមកហើយ មិនបានសម្រេច តែលើនេះទើបបានសំរេចតែម្តង។

ដោយឡែកថ្មីៗនេះអ្នកស្រី ស៊ុន ស៊ីនួន ដែលជាប្អូនម្ចាស់ផ្ទះ បានប្រាប់ឲ្យដឹងកាលពីថ្ងៃទី១៩ ខែកក្កដា ម្សិលមិញនេះថា ការអនុវត្តន៍គឺរងភាពអយុត្តិធម៌ ដោយតុលាការបានសម្រេចឲ្យឈ្មោះសុខ គង់ រុះរើរោងម៉ាស៊ីន ផ្ទះ និងរើផ្នូសពរបស់ប្រពន្ធចេញពីដីទំនាស់  ដែលដីនេះគឺមានប័ណ្ណកម្មសិទ្ធលេខ K1.0263 ចុះថ្ងៃទី០៣-០៤-១៩៩២ ហើយទីតាំងខាងលើត្រូវបានរុះរើតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ប៉ុន្តែនៅពេលតុលាការចុះមកអនុវត្តន៍ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែកក្កដា បែរជាមកអនុវត្តន៍ខុសទីតាំង ដោយបានមកឈូសឆាយផ្ទះ និងដីដែលមានប័ណ្ណកម្មសិទ្ធិលេខ K70347ទៅវិញ។

អ្នកស្រីបន្តថា គ្រួសាររបស់ឈ្មោះសុខ គង់ ពិតជារងនៅភាពអយុតិ្តធម៌ខ្លាំងណាស់  តុលាការអនុវត្តន៍ខុសទីតាំងដី និងមិនអើពើចំពោះការប្តឹងតវ៉ា និងសាក្សីប្រជាជនដែលដឹងលឺរឿងនេះនៅក្នុងភូមិ ក៏តុលាការអាជ្ញាធរមិនអើពើរកយុត្តិធម៌អោយដែរ។ ដូច្នេះប្រជាពលរដ្ឋ និងអ្នកស្រីតំណាងអោយគ្រួសាររងគ្រោះ សូមទទួចអោយសម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋផង។ ពេលនេះលោកសុខ គង់  ដែលរងភាពអយុត្តិធម៌ គ្មានផ្ទះសម្បែងនៅ ហើយធ្លាក់ខ្លួនឈឺដោយសារតែឈឺចិត្ត ប្តឹងផ្តល់គ្នាជិត២០ឆ្នាំ លោកមានឯកសារគ្រប់គ្រាន់ជាអ្នកត្រូវ ហើយខាងតំណាងវត្តដង់ទង់  គ្មានឯកសារអ្វីសំអាងសោះ បែរជាប្រែសរទៅជាខ្មៅលោកសុខ គង់ ចាញ់ក្តីយ៉ាង អយុ​ត្តិធម៌ ទៅវិញ។

គួរបញ្ជាក់ថា កន្លងមកលោកសុខ គង់ រួមទាំងក្រុមគ្រួសារនិងអ្នកភូមិចំនួន១៩នាក់ បាន ផ្តិតមេដៃ គាំទ្រធ្វើសាក្សី និងទទួចសុំអោយសម្តេចតេជោ ហ៊ុន  សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន និងលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា មេត្តជួយរកយុត្តិធម៌ តែគ្មានប្រសិទ្ធិភាព៕

Facebook Comments
Loading...