មានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក

0
866

ភ្នំពេញ ៖ ចាប់ពីថ្ងៃនេះទៅមុខមន្ត្រីទាំងអស់ ជាពិសេសតាមបណ្តាសង្កាត់ ត្រូវលុបចោលនូវភាពអសកម្មរបស់ខ្លួន ដែលមានកន្លងមក ហើយត្រូវរួបរួមសាមគ្គីគ្នាជួយមើលគ្នាទាំងថ្ងៃទាំងយប់ ដើម្បីឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខដឹកនាំ ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ។

ផ្លូវតាមបណ្តាសង្កាត់ពីមុនធ្លាប់ទូលាយ តែមកដល់បច្ចបន្នបែរជារួមតូចទៅៗ បើសាលាខណ្ឌមិនធ្វើសង្កាត់អត់មានសកម្មភាពអ្វីទាំងអស់ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកអភិបាលខណ្ឌបន្តថា ប៉ុន្មានថ្ងៃមកនេះរថយន្តធន់ធំនៅមានឆ្លងកាត់តាមបណ្តាសង្កាត់ដដែ​ល ​ហើយសង្កាត់ដែលមានរថយន្តធន់ធំឆ្លងកាត់នោះកុំឆ្លើយថា មិនដឹងព្រោះរថយន្តទាំងនោះមិនតូចឯណា គឺមិនអាចដាក់កន្ត្រក់យួរបាននោះទេ។ សង្កាត់ត្រូវមើលឡើងវិញនូវបញ្ហាទាំងនេះ ព្រោះផ្លូវមួយខ្សែៗមិនមែនប្រើថវិការរបស់រដ្ឋអស់តិចនោះទេ ដូចនេះមិនត្រូវឲ្យឈ្មួញមួយក្តាប់តូចមកបំផ្លាញ់នោះឡើយ។

លោកសុខ សម្បត្តិ បន្ថែមទៀតថា បណ្តាសង្កាត់ត្រូវលុបចោលនូវភាពអសកម្មរបស់ខ្លួនករណីរថយន្តធន់ធំ ហើយអំពីបញ្ហាសណ្តាប់ធ្នាប់សង្កាត់ណាដែលមានផ្សារ និងសង្កាត់ដែលមានអ្នកលក់ដូតាមចិញ្ចើមផ្លូវ ត្រូវធ្វើសកម្មភាពរៀបចំឲ្យបានល្អ ហើយធ្វើរបាយការណ៍ឡើងមកសាលាខណ្ឌក្នុងមួយសប្តាហ៍ម្តងដើម្បីឲ្យខណ្ឌបានដឹងថា សង្កាត់បានធ្វើដល់កម្រិតណា ឬក៍មិនបានធ្វើសោះ។

លោកបញ្ជាក់ថា ចំពោះបញ្ហាសំណង់វិញបើអត់ច្បាប់ត្រូវផ្អាកជាបន្ទាប់ ហើយដេញជាងចេញដោយឲ្យពួកគាត់មកសំច្បាប់ឡើងវិញ និងឲ្យពួកគាត់ធនាថាសំណង់នោះមិនមានបញ្ហាទើបយើងធ្វើច្បាប់ឲ្យ ចំណែកសំណង់មានច្បាប់មិនត្រូវឲ្យជាងស្នាក់នៅក្នុងអាគារណាដែលមិនទាន់ធ្វើហើយនោះទេ ហើយហាមដាច់ខាតនៅសំណងណាដែលសង់លើចិញ្ចើមផ្លូវ លើប្រឡាយ បឹង និងលើដីអនុក្រិត្ត៕

Facebook Comments
Loading...