ផឹកស្រាស្រវឹង ខឹងបងធម៌និយាយថាកុំឲ្យផឹកច្រើនពេក នារីវ័យក្មេងអាយុ២១ម្នាក់ បែជាខឹងជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន

0
997

ភ្នំពេញ ៖ ផឹកស្រាស្រវឹង ខឹងបងធម៌ខ្លួនឯងនិយាយថាកុំឲ្យផឹកច្រើនពេកប្រយ័ត្នស្រវឹងគ្មានអ្នកណាជូនទៅផ្ទះ នារីវ័យក្មេងទើបតែអាយុ២១ឆ្នាំជាងម្នាក់ បែជាខឹងជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួននៅមុខព្រះអង្គដងកើចំនួនពីរលើកត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះស្រង់មកលើគោកវិញបានទាន់ពេលវេលា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិនៅចំណុចមុខព្រះអង្គដង់កើនៅមាត់ទន្លេក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

នារីដែលព្យាយាមលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ស្រីនិច ភេទស្រីអាយុ២១ឆ្នាំស្នាក់នៅម្តុំទួលគោក។ រីឯបងស្រីធម៌របស់ជនរងគ្រោះវិញមានឈ្មោះ អាម៉ី ភេទស្រីអាយុ២៨ឆ្នាំ ទើបតែស្គាល់បានរយៈពេលជិតមួយខែតែប៉ុណ្ណោះ។
ប្រភពព័ត៌មានពីបងស្រីធម៌របស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុប្អូនស្រីរបស់គាត់ហ្នឹងគាត់ទើបតែស្គាល់បានរយៈពេលជិតមួយខែតែប៉ុណ្ណោះហើយធ្វើការនៅក្នុងហាងភោជនីយដ្ឋានមួយកន្លែងនៅម្ដុំទួលគោក លុះពេលដែលកើតហេតុខាងលើនេះជនរងគ្រោះគាត់បានកំដរភ្ញៀវផឹកស្រាហើយបងស្រីផងដែរឃើញថាប្អូនខ្លួនឯងផឹកកំដរភ្ញៀវអស់ច្រើនពេកក៏ហាមឃាត់ថាកុំឲ្យផឹកច្រើនពេកខ្លាចស្រវឹងគេធ្វើបាបនិងគ្មានអ្នកណាជួយជូនទៅផ្ទះ ស្រាប់តែពេលភ្លាមនោះដែរជនរងគ្រោះគិតខ្លីហៅម៉ូតូកង់បីជិះសំដៅទៅមុខព្រះអង្គដង់កើរួចធ្វើសកម្មភាពចុះទៅលោតទឹកបម្រុងសម្លាប់ខ្លួនតែសំណាងល្អត្រូវបានប្រជាពលរដ្ឋដែលគាត់នៅម្ដុំនោះជួយសង្គ្រោះបានទាន់ពេលវេលាហើយក៏ស្រង់ជនរងគ្រោះឡើងមកលើគោកនិយាយលួងលោមបានមួយសន្ទុះស្រាប់តែភ្លាមនោះទៀតក៏ជនរងគ្រោះគិតខ្លីសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនម្តងទៀត ធ្វើឱ្យបុរសនៅម្តុំកន្លែងកើតហេតុគាត់ឃើញភ្លាមក៏ស្ទុះចូលទៅលោតទឹកជួយង្គ្រោះស្ត្រីរងគ្រោះមានឈ្មោះដូចខាងលើឡើងមកលើគោកវិញរួចទំនាក់ទំនងហៅបងស្រីធម៌របស់ជនរងគ្រោះឲ្យមកកន្លែងកើតហេតុដើម្បីមកទទួលយកត្រឡប់ទៅផ្ទះវិញ រួចភ្លាមៗនោះដែរជនរងគ្រោះក៏បានឈររៀបរាប់ទាំងទឹកភ្នែកទឹកសំបោរទាំងខ្លួនឯងមានវិបត្តិផ្លូវចិត្តជាច្រើនក្នុងគ្រួសារដោយសព្វថ្ងៃរសនៅតែម្នាក់ឯងគ្មានសាច់ញាតិបងប្អូននឹងគេ ។

ក្រោយពេលកើតហេតុដោយការនិយាយលួងលោមពីអ្នកក្បែរខាងជនរងគ្រោះក៏ព្រមជិះម៉ូតូកង់បីទៅតាមបងស្រីធម៌ខ្លួនឯងត្រឡប់ទៅផ្ទះវិញ៕

Facebook Comments
Loading...