ភ្នំពេញ ៖ បុរសជាប្តីដែលរងការចោទប្រកាន់ពីប្រពន្ធថាបានប្រើហិង្សារលើរូបនាងដោយវាយឆូតមុខនាងកាលពីពេលថ្មីៗនោះពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយដោយរឿងរ៉ាវព្រោះរូបថតមួយសន្លឹក ដោយឃើញរូបប្រពន្ធខ្លួនថតរូបជាមួយប្រុសសាហាយយ៉ាងល្អូកល្អើន។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោង១២នឹង៣០នាទីថ្ងៃត្រង់នៅចំណុចបន្ទប់ជួលភូមិទួល ថ្ងាន់សង្កាត់ទួលសង្កែ២ខណ្ឌឫស្សីកែវ បន្ទាប់ពីជននេះហៅអ្នកសារព័ត៌មានទៅឡាយបកស្រាយ ។
សមត្ថកិច្ចអោយដឹងថា ជនសង្ស័យឈ្មោះហន សម្ផស្ស អសយុ២៤ឆ្នាំ និងប្រពន្ធឈ្មោះអាត លីណា អា២៣ឆ្នាំ អ្នកទាំងពីរស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលថ្ងាន់សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានកូនស្រីម្នាក់ក្នុងបន្ទុកអាយុជាង១ខួប។
តាមប្រភពព័ត៌មានតាមហ្វេសប៊ុក១បានបង្ហោះបន្ទាប់ពីនាងរងរបួសដែលមានខ្លឹមសារថាមានស្ត្រីម្នាក់ឈ្មោះលីណាត្រូវមានប្តីវៃនិងយកកាំបិតមកឆូតមុខទៀតរស់នៅផ្ទះជួលទួលសង្កែមកពេទ្យគ្មានលុយទេព្រោះប្តីប្រមូលយកលុយនិងទូរស័ព្ទអស់ហើយខ្ញុំជួយគាត់បានតែ៥០០០០រៀលប៉ុណ្ណោះតែឥឡូវគាត់បានទៅកសល់ម៉ែត្រហើយព្រោះនៅកាលម៉ែត្រមានពេទ្យក្រីក្រសម្រាប់ព្យាបាលអ្នកគ្មានលុយខ្ញុំជួបគាត់មិញនៅពេទ្យកេតុមាលាជួយស៊ែផងទៅសង្ឃឹមថាគាត់មានអ្នកជួយ។
ក្រោយមកនារីជាប្រពន្ធបានពីពេទ្យរួចផ្តល់បទសម្ភាសដល់សារព័ត៌មានមួយចំនួន។ ប្រពន្ធបានចោទប្តីថាប្រើហិង្សារលើខ្លួននៅវេលាម៉ោង៦ល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចបន្ទប់ជួលបងស្រីរបស់នាងនៅសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ។
រហូតដល់មោង១២ថ្ងៃត្រង់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ក៏បានសម្ថកិច្ចឃាត់ខ្លួនបុរសជាប្តីនៅបន្ទប់ជួលរបស់ខ្លួនក្នុងភូមិទួលថ្ងាន់សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
នៅចំពោះមុខសមត្ថកិច្ចបុរសជាប្តីបាននិយាយថាខ្លួនមិនបានមានបំណងប្រើហិង្សាទៅលើប្រពន្ធនោះទេគឺដោយសារប្រពន្ធវាយគាត់ហើយគាត់ក៏រុញប្រពន្ធរួចទាញសោដាក់ចំមុខប្រពន្ធ។
បុរសជាប្តីបញ្ជាក់ថាប្រពន្ធរបស់ខ្លួនបានចាកចេញពីបន្ទប់ជួលដែលរស់នៅជាមួយគ្នាទៅស្នាក់នៅជាមួយបងស្រីដែលត្រូវជាបងថ្ងៃគាត់ចំនួន២ថ្ងៃនៅឡើយទេដែលខុសពីការអះអាងរបស់ស្ត្រីជាប្រពន្ធថាបានលេងលះគ្នាចំនួន៤ខែមកហើយ។
បុរសជាប្តីបន្តថាពេលដែលឃើញរូបប្រពន្ធខ្លួនថតរូបជាមួយប្រុសសាហាយយ៉ាងល្អូកល្អើនទាំងគេទាំងខ្ញុំអ្នកណាទ្រាំបានតែក្នុងរឿងនេះគាត់ធ្វើមកលើខ្ញុំមុនហើយរឿងកាបូបលុយនិងទូរស័ព្ទជាលុយខ្ញុំទើបលក់ម៉ូតូបាន។ បុរសជាប្តីដែលរងការចោទពីប្រពន្ធនោះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕ IMG_3533