ស្រីរូបស្រស់ម្នាក់សង្ស័យមានវិបត្តិដោះស្រាយមិនចេញផឹកស្រាស្រវឹងលោតទឹកស្លាប់ខ្លួន

0
1013

ភ្នំពេញ ​៖​ ស្រីរូបស្រស់ម្នាក់សង្ស័យមានវិបត្តិដោះស្រាយមិនចេញបានសំរេចចិត្តគិតខ្លីលោតពីលើបង្កាន់ដៃច្រាំងទន្លេរបំណងសំលាប់ខ្លួន តែសំណាងល្អមិនស្លាប់គ្រាន់តែរងរបួស ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះរាយការណ៍ប្រាប់សមត្ថកិច្ចបញ្ជូនទៅព្យាបាលភ្លាមៗ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២.៣០នាទី ទាបភ្លឺថ្ងៃទី ៩ ខែកក្តដា ឆ្នាំ២០១៩ នៅក្បែរតូបលក់ស្រាក្រឡុកមួយកន្លែងខាងជើងសាលាបឋមសិក្សាជ្រោយចង្វារ ស្ថិតនៅសង្កាត់ជ្រោចង្វារ ខណ្ឌជ្រោយចង្វារ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះខាងលើ(មិនស្គាល់អត្តសញ្ញាណ) មកអង្គុយផឹកស្រាក្រឡុកតែម្នាក់ឯងនៅតូបខាងលើ បន្ទាប់ពីផឹករួចក៏ដើរចេញទៅក្រៅមួយស្របក។ លុះបន្តិចក្រោយមកក៏ឃើញជនរងគ្រោះត្រឡប់មកវិញហៅស្រាផឹកទៀត តែគេសង្កេតឃើញទឹកមុខក្រៀមក្រំ ម្តងនេះបន្ទាប់ពីផឹករួចជនរងគ្រោះក៏ដើរទៅអង្គុយយំក្សិបក្សួលតែម្នាក់ឯងនៅច្រាំងទន្លេរ មិនបានប៉ុន្មានផងគេក៏ឃើញជនរងគ្រោះលោតទំលាក់ខ្លួនពីបង្កាន់ដៃច្រាំងទន្លេរចុះទៅក្រោម តែមិនបានធ្លាក់ចូលទឹកទន្លេរទេ គ្រាន់តែធ្លាក់ប៉ះបេតុងច្រាំងទន្លេររងរបួសធ្ងន់ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យព្យាបាល និងស្រាវជ្រាវរកសាច់ញាត្តិ ដើម្បីអោយមកទទួលជនរងគ្រោះត្រឡប់ទៅផ្ទះវិញ៕

Facebook Comments
Loading...