ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បង្កើនការយកចិត្តទុកដាក់ លើបញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន បន្ថែមទៀត

0
1236

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅបានណែនាំដល់កងកំលាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន បន្ថែមទៀត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដើម្បីទប់ស្កាត់ឲ្យបាននូវ បទល្មើសផ្សេងៗ និងជួយសម្រួលចរាចរណ៍តាមដងផ្លូវពិសេសផ្លូវជាតិលេខ៥ដែលតែងតែកកស្ទះក្នុងឱកាសបុណ្យទានម្ដងៗ ។

លោកប្រធានគណៈបញ្ជាការឯកភាព បានលើកឡើងថានៅប៉ុន្មានថ្ងៃទៀត ប្រជាពលរដ្ឋនឹងសម្រុកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតជួបជុំបងប្អូន និងទៅកំសាន្ដនៅតំបន់ទេសចរណ៍នានា និងបន្ទាប់ពីចូលឆ្នាំហើយ ប្រជាពលរដ្ឋត្រឡប់ ពីតាមបណ្ដាខេត្ត ចូលមករាជធានីវិញ ធ្វើឲ្យចំនួនមនុស្សនិងយានយន្ដកើនឡើងលើសលុប ធ្វើឲ្យច្រកចេញចូលរាជធានីភ្នំពេញមានការកកស្ទះ ដែលទាមទារឲ្យមានការជួយសម្រួលចរាចរពីកម្លាំងរបស់យើង  ។

ជាមួយនេះ ពេលដែលបងប្អូនចេញទៅតាមបណ្ដាខេត្តចោលផ្ទះសំបែង អាចនឹងមានជនខិលខូចឆ្លៀតឱកាសធ្វើសកម្មភាព ចោរកម្ម លួចគាស់ផ្ទះ និងលួចសម្ភារៈផ្សេងៗ ។ដូចនេះកងកម្លាំងត្រូវ លើកកម្ពស់ ស្មារតីប្រុង ប្រយ័ត្ន ការការពារសន្ដិសុខ សុវត្ថិភាពលំនៅដ្ឋានតាម មូលដ្ឋានជូនបងប្អូន។ ដោយប្រើប្រាស់កំលាំងល្បាតឲ្យបាន ប្រចាំ និង ដាក់ គោលដៅឈរជើង នៅកន្លែងចំណុចសំខាន់ៗ ពិសេសទីតាំង សប្បាយភាព ព្រោះបើបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរពេលគាត់ឃើញសមត្ថកិច្ច ល្បាត ឬឈរជើង គាត់មានភាពកក់ក្ដៅ និងមានទំនុកចិត្ត ។

លោកបញ្ជាក់ថាកម្លាំងរបស់យើងបានចាត់ចែងបែងចែកភារៈកិច្ចរួចហើយ ដូចនេះត្រូវ មានការទទួល ខុសត្រូវខ្ពស់ នៅតំបន់ខ្លួនគ្រប់គ្រង និងមានការប្រុងប្រយ័ត្នដោយប្រើប្រាស់កម្លាំងល្បាត និងត្រៀមកម្លាំង អន្ដរាគមន៍ ក្រែងមានជនឆក់ឱកាសមួយចំនួន ប្រព្រឹត្តិបទល្មើសផ្សេងៗនៅតាមភូមិ ដាច់ស្រយ៉ាល។

ជាមួយនេះ លោកសុខ សម្បត្តិ បានណែនាំដល់សង្កាត់ភូមិ សូមជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ សូមឲ្យពួកគាត់ មានការប្រុងប្រយ័ត្ន និងភាពម្ចាស់ការខ្ពស់ ក្នុងការបង្ការ គ្រោះអគ្គីភ័យដោយត្រៀមបំពុងពន្លត់អគ្គីភ័យ តាមលំនៅដ្ឋានក៏ដូចជាអង្គភាពនិមួយៗ ព្រោះបើវា កើតឡើង នឹងបណ្ដាឲ្យខូចខាត ដល់ទ្រព្យសម្បត្តិ និង អាយុជីវិត បើសិនជាយើងមានការធ្វេសប្រហែស។ លោកបានលើកឡើង ពីភ្លើងឆេះព្រៃ នៅកូរ៉េខាងត្បូងដែលមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះរដ្ឋាភិបាលកូរ៉េ កំពុងធ្វើការប្រកាសអាសន្នដល់ប្រជាពរដ្ឋ ដែលនៅតំបន់នោះឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវៀងគ្រោះថ្នាក់៕

Facebook Comments
Loading...