អាណាព្យាបាលគ្រប់រូបត្រូវហ៊ានរាយការចំពោះបញ្ហា​គ្រឿងញៀន

0
1550

ភ្នំពេញ ៖ ថ្ងៃនេះចៅគេ កូនគេ ក្មួយគេ ប្អូនគេ តែថ្ងៃក្រោយក្រែងខ្លាចធ្លាក់មកប៉ះ ចៅយើង កូនយើង ក្មួយ​​យើង ប្អូនយើង ដូច្នេះកុំប្រងើយកន្តើយចំពោះបញ្ហា​គ្រឿងញៀនឲ្យសោះ​ ទាំងអាណាព្យាបាល ថ្នាក់​ភូមិ​រហូត​មក​ដល់សង្កាត់ ព្រមកម្លាំងប្រដាប់អាវុទ្ធក្នុងសង្កាត់របស់យើង មិនត្រូវលាក់បាំងនោះឡើយ បើដឹងថានៅភូមិ​នេះ ឬភូមិនោះកំពុងតែប្រព្រឹត្ត ឫជួញដូគ្រឿង​ញៀន ត្រូវរាយការមកសង្កាត់ជាបន្ទាន់មិនត្រូវលាក់បាំង ដោយគិតថាមិនមែនជាសាច់ញាតិរបស់ខ្លួននោះឡើយ។

ប្រទេសកម្ពុជាដំបូងឡើយគឺគ្រាន់តែជាចំណុចឆ្លងកាត់ ដ៍លួចលាក់បំផុតនៃ​គ្រឿង​ញៀន​ប៉ុណ្ណោះ តែ​បច្ច​ប្បន្ននេះកម្ពុជាខ្លាយជាកន្លែងផលលិតលួចលាក់ ដែលត្រូវបានកម្លាំង​ជំ​នាញ​បង្ក្រាបបាន​ជា​បន្តបន្ទាប់តាមភូមិសាស្ត្រជាយរាជធានីភ្នំពេញ។ ទាំងនេះគឺជាការលើកឡើងរបស់លោកយិន អ៊ីម ចៅសង្កាត់សំរោង ​នៅក្នុងការចុះផ្សព្វផ្សាយពីផលប៉ះពាល់បញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋក្នុងភូមិសំរោងកណ្តាល នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅក្នុងវត្តសំរោងកណ្តាល។

លោកយិន អ៊ីម បានបញ្ជាក់ថាថ្ងៃនេះចៅគេ កូនគេ ក្មួយគេ ប្អូនគេ តែថ្ងៃក្រោយក្រែង​ខ្លាច​ធ្លាក់មកប៉ះចៅយើង កូនយើង ក្មួយ​យើង ប្អូនយើង ដូច្នេះកុំប្រងើយកន្តើយចំពោះបញ្ហា​គ្រឿងញៀនឲ្យ​សោះ​ ទាំងថ្នាក់​ភូមិ​រហូត​មក​ដល់សង្កាត់ ព្រមកម្លាំងប្រដាប់អាវុទ្ធថ្នាក់​សង្កាត់របស់យើង បើយើង​ចា​ប់​មិនបានទេត្រូវផ្តល់ព័ត៍​មានមកដល់​សង្កាត់ថា ឈ្មោះក ខ គ ឃ ង នៅភូមិ​នេះ ភូមិនោះកំពុង​តែ​ប្រ​ព្រឹ​ត្ត ឫជួញដូគ្រឿង​ញៀន ហើ​យរឿងនេះលោកនឹងលាក់​ការឲ្យជិត​មិនឲ្យគេដឹង​ថានណាជា​អ្នករាយការឡើយ បើខ្លាចក្រែងសុវត្ថភាពផ្ទាល់ខ្លួននោះ។

គួរបញ្ជាក់ផងដែរថាបទល្មើស​គ្រឿង​ញៀន ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ នៅ​ក្នុង​មូលដ្ឋាន​ស្ទើរទូទាំងប្រទេស បើទោះ​បី​សមត្ថកិច្ច​ពាក់ព័ន្ធ​ខិតខំ​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់​បាន​ជន​សង្ស័យ ឬ​ជនល្មើសកន្លងមក បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​បែប​ណា​ក្តី។

ជាចុងក្រោយលោកចៅសង្កាត់សំរោង បានសំណូមពរដល់ប្រ​ជា​ពលរដ្ឋគ្រប់លំ​ដាប់​ថ្នាក់ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយ និងលប់​បំ​បាត់ឲ្យ​អស់​គ្រឿងញាណដែលប្រទេសថៃគេហៅថាយ៉ាបា ឫយ៉ាម៉ា ចេញពីប្រទេស​កម្ពុជា​យើង ដែល​បច្ចប្បន្នកំពុងតែព្រួយបារម្មណ៍អំពីបញ្ហានេះជាខ្លាំងនោះ៕

Facebook Comments
Loading...