សួន ចាន់នី និងឡុង ជិន ជួបកីឡាករថៃ ខណៈពុទ្ធ ម៉ាណូយ ជួបកីឡាករបារាំង លក្ខណៈមិត្តភាពអន្តរៈ​ជាតិ

0
986

ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើង​តតាំ​ងនិងកីឡាករថៃម៉ៃសុទ្ធ ប៉េឡេប៊ូរីរ៉ាំ រីឯកីឡាករឡុង ជិន អ្នកប្រដាល់មកពីក្លិបខ្លារខិនមានរិទ្ធ ជួបកីឡាករភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ខណៈកីឡាករស្រករក្រោយពុទ្ធ ម៉ាណូយ អ្នកប្រដាល់​នៃក្លិបពុទ្ថសេរីវង្សកីឡាពោធិសែនជ័យ ត្រូវជួបជាមួយកីឡាករបារាំងMau​rin Charlie ក្នុងលក្ខណៈមិត្តភាពអន្តរៈ​ជាតិ នាថ្ងៃសៅរ៍​ទី២៦ ខែមករា ឆ្នាំ២០១៩នេះ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី ។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះថៃម៉ៃសុទ្ធ ប៉េឡេប៊ូរីរ៉ាំ ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម។ មួយរយះចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​កីឡាករសួន ចាន់នី នោះ​ឡើយ បើ​ទោះ​ជា​សមត្ថភាព​របស់​គេ នៅ​មិនទាន់​ដូច​កីឡាករ រៀមច្បងដែលល្បីកន្លងមកក៍ដោយ។​ ជាក់ស្ដែង​នៅ​លើ​សង្វៀន​ស្ទើរ​គ្រប់​ប៉ុស្ដិ៍​សួន ចាន់នី បាន​ឡើងប្រកួតឈាន​មកដល់​គូ​ឯក និង​ជា​គូ​ដណ្តើមខ្សែ​ក្រ​វាត់​ទៀតផង​ហើយ មិន​ដែលលក់តម្លៃខ្លួន​ក្នុង​ការប្រកួតទេកន្លងមកនោះទេ។

សួន ចាន់នី ពេល​ឡើងប្រកួត​ម្តងៗមិនថាតែប្រកួតដណ្តើមខ្សែក្រវ៉ាត់ឫ ប្រកួតលក្ខណមិត្ត​ភាព​ទេ​គឺ តែង​តែ ប្រកួត​មិន​លាក់​កម្លាំងនោះឡើយ។​ ស្របគ្នា​ដែលកីឡាករសួន ចាន់នី ​ឡើ​ង​រេញ​ពេល​ណា​ក៏បាន​បង្ហាញ​ភាព​ខ្លាំង​ហើយ​ដណ្ដើ​ម​បាន​ជ័យជម្នះលើ គូប្រកួតជាច្រើន​ផងនោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាកររូប​នេះ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ខ្លាំងស្រករក្រោយជាច្រើនផងដែរ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជាច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះឬកីឡាករថៃម៉ៃសុទ្ធ ប៉េឡេប៊ូរីរ៉ាំ?។

ចំណែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃ ភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ក្នុងប្រភឹទទម្ងន់៥៧គីឡូក្រាម។ ការប្រកួតនេះត្រូវាបនអ្នកវិភាគប្រដាល់លើកឡើងថា ឡុង ជិន ជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត។ ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ។ ដូច្នេះក្នុងការប្រ​កួត​នេះ ឡុង ជិន ច្បាស់ជាឈ្នះលើកីឡាករថៃរភូតាក់វ៉ាន់ បេឡេបុរីរ៉ាំ ជាក់​ជាមិនខាន។

ដោយឡែកកីឡាករស្រករក្រោយពុទ្ធ ម៉ាណូយ ត្រូវជួបជាមួយកីឡាករបារាំងMaurin Charlie ក្នុងប្រភរទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយក៍មិនទាន់ដឹងថា កីឡាករជនជាតិបារាំងរូបនេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ ចំណែកកីឡាករកម្ពុជា ជាកីឡាករជើងថ្មីដែលទើបវាយឡើងមកប្រកួតជាមួយកីឡាករបរទេស ហើយនេះជាឱកាសដែលតម្រូវឲ្យគេបញ្ចេញសមត្ថភាពហើយ បើការប្រកួតនេះគេយកឈ្នះលើកីឡាករបារាំង ឬផ្តួលដៃគូឲ្យសន្លប់នោះ គេនិងមានឈ្មោះបោះសំលេងមិនខាន។ ចាំមើលពុទ្ធ ម៉ាណូយ ជាអ្នកឈ្នះឬកីឡាករបារាំងMaurin Charlie?៕

Facebook Comments
Loading...