សង្កាត់សំរោងបានរៀបចំពិធីផ្សព្វផ្សាយលទ្ធផនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណ​ត្តិ​ទី៥ របស់គណៈបក្សប្រជាជនកម្ពុជា ដល់មន្ត្រីបក្ស​ក្នុងមូលដ្ឋាន

0
10096

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ ស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោង បានធ្វើពិធីផ្សព្វផ្សាយលទ្ធផនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤១ អាណ​ត្តិ​ទី៥ របស់គណៈបក្សប្រជាជនកម្ពុជា ដល់មន្ត្រីបក្សថ្នាក់មូល​ដ្ឋាន​ក្នុងសង្កាត់សំរោង ដែលមាន​ការចូល​រួមពី លោកស៊ីម សុផង់ អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង តំណាងលោកសុខ សម្បត្តិ ប្រធានគណៈកម្មការគណៈបក្សខណ្ឌព្រែកព្នៅ និងប្រធាន អនុប្រធាន ព្រមទាំងមន្ត្រីបក្ស​ថ្នាក់​មូលដ្ឋាន​ជា​ច្រើនរូបទៀតផងដែរ។

បន្ទាប់ពីលោកយ៉ិន អ៊ីម ប្រធានគណកម្មាធិកាបក្សសង្កាត់សំរោង បានឡើងអានរបាយ​ការណ៍​ស្តីពីសភាពការណ៍ទូទៅ និងទិសដៅបន្តរួចមក លោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានមានប្រសាសន៍ថា ក្នុងពិធីផ្សព្វផ្សាយនោះក្នុងគោលបំណង​ពង្រឹ​ងការងារគណបក្សថ្នាក់មូលដ្ឋាន ឲ្យបានរឹងមាំដើម្បីឆ្ពោះទៅ​ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ​ខាង​មុខឲ្យទទួលបានជោគជ័យ​។

លោកបន្តថា សមាជិកសមាជិកា ក្រុមការងា​រទាំង​អស់ត្រូវ​បន្ដ​ខិតខំ ដោយយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋ នៅតាម​មូលដ្ឋានដើម្បីប​ង្កើននូវ​ភាព​ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ពិសេសស្វែងរកព៌តមានដែលជាតម្រូវការ និងសំណូម​ពរចាំ​បាច់​របស់ ប្រជាពលរដ្ឋដែលកំពុងប្រឈម ដើម្បីយកបញ្ហាទាំងនោះ មកពិភា​ក្សា ដោះ​ស្រាយនិង ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន។ ជាងនេះទៅទៀតត្រូវតាមដានការស់នៅ និងសុខភាពរបស់ក្រុមប្រឹក្សាសង្កាត់ឲ្យបានល្អ ធ្វើយ៉ាងណាឲ្យក្រុមប្រឹក្សាសង្កាត់របស់យើងបានទៅបោះឆ្នោតទាំងអស់គ្នា។

ដោយឡែកលោស៊ីម សុផង់ បានលើកឡើងថា ថ្នាក់សង្កាត់មិនត្រូវមើលរំលងភូមិសង្កា​ត់​មានសុវត្ថិភាពទាំង​៩​ចំណុចនោះទេ ហើយសមាជិកសមាជិកា ក្រុមការងា​រទាំង​អស់ត្រូវ​បន្ត​សហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពិសេសត្រូវពង្រឹង ប្រធាន អនុ​ប្រ​ធានសាខា​បក្ស ក្រុមបក្ស ឲ្យបានរឹងមាំនិងឲ្យពួកគាត់ ស្វែងយល់ឲ្យបាន ស៊ីជម្រៅ ពីស​ភាព​ការណ៍វិវឌ្ឍ​របស់ស្រុកទេសនាពេលបច្ចុប្បន្ន ទើបអាចជម្រុញ សកម្មភាពការងារ រួមទទួល​បានជោគ​ជ័យទាំងអស់គ្នា។

ជាចុងក្រោយលោកបាន​ក្រើនរំលឹកដល់សមាជិកសមាជិកា ក្រុមការងា​រទាំង​អស់ត្រូវបន្ត​ស​ហ​ការ និងសាមគ្គីភាព​ផ្ទៃ​ក្នុង​ឲ្យបានរឹងមាំ ពិសេសត្រូវពង្រឹង ប្រ​ធា​ន អនុ​ប្រ​ធានសា​ខា​បក្ស ក្រុមបក្សឲ្យបានរឹងមាំប​ន្ថែមទៀត បើល្អហើយត្រូវបន្តធ្វើល្អបន្តទៀត ​ដើម្បីសក​ម្មភាព​ការ​ងារ រួម​ទទួល​បានជោគ​ជ័យ​​ទាំងអស់គ្នា ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ៕

Facebook Comments
Loading...