ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌ បានដឹកនាំមន្ត្រី និងក្រុមប្រឹក្សាសង្កាត់ព្រែកពៅ្ន និងសង្កាត់សំរោង ចូលរួមថ្វាយបង្គំ ប្រគេនចង្ហាន់ និងបច្ច័យថ្វាយប្រគេនដល់ ព្រះសង្ឃនៅវត្តមុនីប្រសិទ្ធីវង្ស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។នាឱកាសនោះផងដែរ លោកស៊ូ ស៊ីវុត្ថា បានទូលប្រគេនថ្វាយដល់ព្រះសង្ឃ អំពីការចុះបញ្ជីក្បាលដីប្លង់វត្តមុនីប្រសិទ្ធីវង្ស ក្នុងពេលឆាប់ៗនេះ ដើម្បីទុជាគរុភ័ណ្ឌដល់កូនចៅជំនាន់ក្រោយៗទៀត សម្រាប់គោរពបូជានៃវត្តមុនីប្រសិទ្ធីវង្សនេះ៕
Facebook Comments
Loading...