ម៉ូតូបុករថយន្តពីក្រោយដែលបើកបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ត បណ្តាលឲ្យរងរបួសអ្នកបើកបរម្នាក់

0
1036
ភ្នំពេញ ៖ ម៉ូតូបុករថយន្តពីក្រោយដែលបើកបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ត បណ្តាលឲ្យរងរបួសអ្នកបើកបរម្នាក់ កាលពីវេលាម៉ោង១៨ និង១៥ នាទី នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2I.8720 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរជើងទៅត្បូង (បត់ឆ្លងផ្លូវ)អ្នកបើកបរឈ្មោះ លី ហួត ភេទប្រុស អាយុ ៦៦ឆ្នាំ ស្នាក់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1U.4560 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរជើងទៅត្បូង បើកបរដោយឈ្មោះ ចន្ទ័ រាជ្នី ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល អ្នករួមដំណើរ ឈ្មោះ ធម្ម មានឫទ្ធិ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់ភូមិជាមួយគ្នា។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រីស័រ លុះមកដល់កន្លែងកើតហេតុ ក៏បានបើកបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ត ត្រូវម៉ូតូម៉ាកហុងដាC125បុកពីក្រោយបណ្តាលឲ្យរងរបួសអ្នកបើកបរម៉ូតូម្នាក់ ក្រោយកើតហេតុត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ។
ក្នុងករណីនេះបណ្តាលអោយ ខូចខាតរថយន្តស្រាល ០១គ្រឿង នឹងខូចខាតម៉ូតូ ០១គ្រឿង និងរងរបួសមនុស្សម្នាក់។មូលហេតុបណ្តាលមកពីររថយន្ត ឡង់គ្រីសរ័ (បត់ឆ្លងផ្លូវ ) ខ្វះការប្រុងប្រយត្ន័ បណ្តាល់ឲ្យម៉ូតូបុកពីរក្រោយតែម្តង។ ករណីនេះប៉ូលិសមូលដ្ឋានបានប្រគល់ទៅឲ្យការិយាល័យនគរបាលចរារចណ៍ផ្លូវគោក ដោះស្រាយបន្ត៕
Facebook Comments
Loading...