ឡៅ ចន្ទ្រា និងធន់ ចាន់តាក់ ឡើងសាកស្នៀតគុនជាមួយកីឡាករថៃ

0
1948

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចន្ទ្រា អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ជួបកីឡាករថៃ Manav Thorng ខណៈកីឡាករធន់ ចាន់តាក់ អ្នកប្រដាល់នៃសមាគមន៍កីឡាប្រ​ដាលក្រសួងការពារជាតិ ជួបកីឡាករថៃVat Chharadeth ដើម្បី​សាកស្នៀត​គុន​លើ​សង្វៀនស៊ីអ៊ិនស៊ី នា​ថ្ងៃសៅរ៍ទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ។

កីឡាករឡៅ ចន្ទ្រា ដែលដែលត្រូវជួបជាមួយកីឡាករថៃ Manav Thorng នេះក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះឡៅ ចន្ទ្រា គេទើបដំឡើងគីឡូ ចំណែកកីឡាករថៃធ្លាប់មកប្រកួតនៅសង្វៀននេះជាច្រើនលើកមកហើយមានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺទាត់កាត់ និងជង្គង់ និងស្នៀតកាច់ផ្តួល។

កីឡាករឡៅ ចន្ទ្រា នាបច្ចុប្បន្ននេះ​ គឺ​របៀប​វាយរបស់គេ​ល្អ ប្រកបដោយ​ប្រសិទ្ធភាព។ រីឯ​​ស្នៀត​ជង្គង់​របស់​​គេមុត​ស្រួច គូប្រកួតល្មមៗពិបាក​នឹងតតាំង​ជាមួយគេបានណាស់ ដៃគូ​ប្រកួត​ទាំង​ស្រករ​មុន​ទាំង​ស្រករ​ក្រោយ​ជាច្រើ​ន​ នាក់មកហើយ​បាន​សុំចុះចាញ់និងសន្លប់​ ក្រោមស្នៀតជង្គង់របស់គេនោះ។ ចាំមើលកី​ឡា​ក​រឡៅ ចន្ទ្រា អាច​យកឈ្នះលើកីឡាករថៃ Manav Thorng បានដែរឫយ៉ាង​ណា?។

ដោយឡែកកីឡាករ ធន់ ចាន់តាក់ ត្រូវជួបជាមួយកីឡាករថៃVat Chharadeth ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរកន្លងមកនៅសង្វៀននេះ។ធន់ ចាន់តាក់ បច្ចុប្បន្នក៍ទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ផងដែរជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

តែយ៉ាងណាក្នុងការជួបប្រកួតជាមួយកីឡាករថៃ Vat Chharadeth នេះត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ធន់ ចាន់តាក់ សង្ឃឹមហាសិបភាគរយប៉ុណ្ណោះ បើទោះជានៅក្នុងទឹក​ដីខ្លួនឯង​ក៍ដោយ ព្រោះថាកីឡាករថៃ Vat Chharadeth នេះធ្លាប់មកអង្រួនសង្វៀននៅស្រុកខ្មែរជាច្រើនឆ្នាំមកហើយ។ រវាងកីឡាករទាំងពីរនាក់នេះបើនរណាវាយរៀងមើល​ងាយគូប្រកួតនោះច្បាស់ជាចាញ់មិនខាន។ ចាំមើល​កី​ឡាក​រ​ធន់ ចាន់តាក់ ជាអ្នកឈ្នះកីឡាករថៃ Vat Chharadeth?​៕

Facebook Comments
Loading...