ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ នឹងម៉ូតូ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់នាក់ កាលពីថ្ងៃច័ន្ទទី២២ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះ ម៉ន សុខុន លើផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
គ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខPP.1FW.9507 អ្នកបើកបរម៉ូតូឈ្មោះ ដុង សុផាត ភេទប្រុស អាយុ ២៦ ឆ្នាំ ដោយជិៈគ្នាបីនាក់ អ្នករួមដណើរ ទី១ឈ្មោះ អៀម នី ភេទស្រី អាយុ ៥៦ឆ្នាំ និងអ្នករួមដំណើរទី២ឈ្មោះឈ្មោះ ស៊ឹម ហុកឡេង ភេទស្រី អាយុ ២២ឆ្នាំ អ្នកទាំង៣នាក់ស្នាក់នៅភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បានធ្វើដំណើរលើផ្លូវ១៥១ ក្នុងទិសដៅពីរលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយ ម៉ូតូម៉ាក ហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខPP1.BV.2734 ស្របទិសគ្នា អ្នកបើកបរឈ្មោះ រុន ភាព ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបណ្តាលឲមនុស្សរងរបួសធ្ងន់ចំនួន ០១នាក់ របួសស្រាលចំនួន ០២នាក់ នឹងខូចខាតម៉ូតូធ្ងន់ស្រាលចំនួន០២គ្រឿង។ មូលហេតុបណ្តាលមកពីរអ្នកបើកបរម៉ូតូ ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខPP.1BV.2734 បើកបរលឿន ខ្វះការប្រុងប្រយត្ន័ក៏បានបុកពីរក្រោយម៉ូតូ ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខPP.1FW.9507 ដែលបំរ៉ុងបត់ឆ្លងផ្លូវ៕