ជនសង្ស័យចំនួន០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
1057

ភ្នំពេញ ៖ ជនសង្ស័យចំនួន០១នាក់ ត្រូវាបនកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២៣និង៣០នាទី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ១៥១ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ ជី ថេង  ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិបែកឃ្លោគ  ឃ៉ំក្សេមក្សាន្ត ស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ។ សម្ភារៈដែលសមត្ថកិច្ចប៉ូលិសចាប់យកបានមាន

១.ក្រាមសថ្លាជាគ្រឿងញៀនចំនួន០៣កញ្ចប់ថង់តូច។ ២.ម៉ូតូម៉ាកស៊ុយសូគីស្មាស ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1D 8237 ចំនួន០១គ្រឿង ៣.ទូរសព្ទ៍ដៃម៉ាកអ៉ិនចុចពិលចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានធ្វើការល្បាតនៅចំណុចខាងលើ ពេលនោះក៍ប្រទះឃើញជនសង្ស័យចំនួន០១នាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យកម្លាំងយើងក៏បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យនិងឆែកឆេរ ភ្លាមនោះក៍បានរកឃើញ គ្រឿងញៀនប្រភេទក្រោមសរថ្លា ចំនួន០៣ថង់តូច រួចមកកម្លាំងក៍បានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្តុតាងយកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផលវិជ្ជមាន(មានសារធាតុញៀន)។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Facebook Comments
Loading...