រកឃើញសាកសពអតីត​ថៅកែ​សណ្ឋាគារ ឆាយ ហុង ដែលបើកម៉ូតូទឹកធ្លាក់លិច​បាត់នោះហើយ

0
1668

ភ្នំពេញ៖ ករណី​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទឹក​ហើយ​បាន​ធ្លាក់ទឹក​បាត់​ខ្លួន តាំងពី​ល្ងាច​អាទិត្យ ថ្ងៃ ទី២៦ខែសីហា ឆ្នាំ២០១៨នៅ​ចំណុច ដង​ទន្លេមេគង្គ​ក្នុងភូមិ ល្វា សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ រហូតមកដល់​វេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះទើបប្រទះឃើញ​។សាកសព​ត្រូវបាន​សាច់ញាតិយកមក​តម្កល់ទុក​នៅ​វត្ត​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ធ្វើបុណ្យតាមប្រពៃណី។

ជនរងគ្រោះ​ដែល​ធ្លាក់ទឹក​បាត់​ខ្លួន​នោះ​ឈ្មោះ ហុក ប៊ុន ហ៊ុយ ហៅ​តា​ហ៊ុយ ភេទ​ប្រុស​អាយុ ប្រមាណ​ជាង៤០ឆ្នាំ ជា​អតីត​ថៅកែ​សណ្ឋាគារ​ឆាយ​ហុង និង​បច្ចុប្បន្ន ជា​ថៅកែ​ហាង​គុយទាវ​មួយកន្លែង នៅក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។

គួរ​រំលឹក​ផងដែរ​ថាកាលពីល្ងាច​ថ្ងៃអាទិត្យ អតីត​ថៅកែ សណ្ឋាគារ​រូបនោះ បាន​បើក​ម៉ូតូ​ទឹកខ្លះ​ហៅថា អូ​ប៊័រ ដែល​ទើបតែ​ទិញ​ក្នុងតម្លៃ​ជិត២ម៉ឺន​ដុល្លារ លំហែរ​កាយ​តាម​ដង​ទន្លេ ។មិនដឹង​ជា​មូលហេតុ អ្វី​នោះទេ នៅពេល​បើកបរ ក៏បាន​ធ្លាក់ទឹក​លិច​បាត់ ហើយ​ម៉ូតូ​ទឹក ក៏បាន​អណ្តែត តាម​ទឹក​ចូល​ខាង​ហើយ នគរបាល​ក៏បាន​រក្សាទុក ៕

Facebook Comments
Loading...