រំលោភកូនស្រីបង្កើតអាយុ៨ឆ្នាំ និងកូនអ្នកជិតខាងអាយុ១៤ឆ្នាំបានសម្រេចទៀត…!

0
2152

កណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលចាប់រំលោភបានសម្រេចកូនស្រីបង្កើតអាយុ៨ឆ្នាំ និង រំលោភកូនអ្នកដទៃម្នាក់ទៀតអាយុ១៤ឆ្នាំមកអធិការដ្ឋានស្រុកស្អាង។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បញ្ជាក់ថា ករណីរំលោភសេពសន្ថវៈនេះ កើតឡើងកាលពីយប់ថ្ងៃទី២០ ខែសីហា នៅចំណុចផ្ទះឈ្មោះ ផុន សុធា ភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ហើយជនល្មើសត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ។

លោកអធិការ សេង សុជាតិ បន្តថា កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះ ផុន សុធា បានរួមភេទជាមួយឈ្មោះ ម.ល.ណនិង ឈ្មោះ ស.ស.ន ជាច្រើនលើកមកហើយ ។

លុះនៅថ្ងៃទី២០ ខែសីហា វេលាម៉ោង២០៖០០នាទីឈ្មោះម.ល.ណ បានមកមើលទូរទស្សន៍ជាមួយឈ្មោះ ស.ស.ននៅផ្ទះរបស់ឈ្មោះផុន សុធាពេលនោះឈ្មោះផុន សុធាបានយកដៃច្របាច់ប្រដាប់ភេទឈ្មោះម.ល.ណ រួចហើយឈ្មោះ ម.ល.ណ ទៅដេកផ្ទះខ្លួនវិញ។

លុះព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ០១៨ ទើបមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថាឈ្មោះផុន សុធា ធ្វើសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះទាំងពីរនាក់។

ពេលទទួលបានព័ត៌មាននេះភ្លាម នគរបាលប៉ុស្ដិ៍ព្រែកអំបិលសហការណ៍ជាមួយកម្លាំងអន្ដរាគមន៍ស្រុកស្អាងទៅដល់កន្លែងកើតហេតុនឹងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរនៅអធិការដ្ឋានហើយជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...