អតីតអ្នកកាសែត ២រូប សូមឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងស្រុង

0
1187

ភ្នំពេញ – អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ២រូប ដែលទើបត្រូវបានដោះលែងកាលពីល្ងាចថ្ងៃទី២១ ខែសីហា គឺលោក អួន ឈីន និងលោក យាង សុធារិន បាននិយាយថា ពួកគេនៅតែបន្តធ្វើការតស៊ូប្រយុទ្ធ ដើម្បី ទាមទារឲ្យបានសេរីភាពពេញលេញមកវិញ ។

ពួកគេបាននិយាយថា យើងបន្តទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ទាំងអស់មកលើពួកយើង ដើម្បីយើងអាចរស់បានដូចជាប្រជាជនធម្មតា ។

ការិយាល័យ របស់យើងបានបិទហើយ ហើយយើងក៏មិនដឹងថា នឹងត្រូវរកការងារអ្វីធ្វើទៀតនោះទេ ពីព្រោះពួកយើងនៅតែ ស្ថិតនៅក្នុងសំនុំរឿង និងការត្រួតពិនិត្យរបស់តុលាការ ។

Facebook Comments
Loading...