បង្ក្រាបទីតាំង ចែកចាយប្រេីប្រាស់ថ្នាំញៀន និងបានឃាត់ខ្លូនមនុស្ស ៥៣ នាក់ ស្រី៧នាក់ ជនជាតិចិន១០នាក់ ឥណ្ឌូនេស៊ី១៧នាក់ កូរ៉េ២នាក់

0
1836

ក្រុងព្រះសីហនុ៖ យប់ថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៨ សម្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា បានបេីកយុទ្ធនាការបង្ក្រាបទីតាំង ចែកចាយប្រេីប្រាស់ថ្នាំញៀន និងបានឃាត់ខ្លូនមនុស្ស ៥៣ នាក់ ស្រី៧នាក់ ជនជាតិចិន១០នាក់ ឥណ្ឌូនេស៊ី១៧នាក់ កូរ៉េ២នាក់ ភាគច្រើនជាបុគ្គលិកបំរេីការងារក្នុងកាស៊ីណូហ្គោលដិនស៊ី និង តុងហ្វាងមិនជូ និងជនជាតិខ្មែរ ចំនួន២៤នាក់។

ក្នុងយុទ្ធនាការឆ្មក់បង្រាបនេះ សមត្ថកិច្ចចាប់យក
បានថ្នាំញៀន ខេតាមីន និង អិចស្តាស៊ី ចំនួន២៦កញ្ចប់ ដបថ្នាំញៀនសំរាប់លាយជាមួយទឹក៤ដប ។ ក្រោយពេលធ្វេីតេស្ដ អ្នកទាំងអស់សុទ្ធតែមានផ្ទុកសារធាតុថ្នាំញៀន។

សមត្ថកិច្ចដែលបានចុះទៅបង្ក្រាបផ្ទាល់ បានប្រាប់ថា៖ ពេលឆ្មក់ចូលឆែកឆេរ អ្នកទាំងនោះកំពុងប្រេីប្រាស់ជាក់ស្តែងតែម្តង ថ្នាំញៀនទាំងនោះ រកឃើញនៅគៀនៗសាឡុងអង្គុយ ក្នុងបន្ទប់ទឹក និង ទីកន្លែងផ្សេងគ្នា ក្នុងរង្គសាលនោះតែម្ដង ។ បុរសម្នាក់ក្នុងចំណោម មនុស្ស៥៣នាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ថ្នាំញៀនទាំងនោះ បានទិញក្នុងរង្គសាលនោះតែម្តង ៕

Facebook Comments
Loading...