ឡុង ជិន និងឈុត សេរីវ៉ាន់ថងប្រជែងគ្នាយកខ្សែក្រវាត់

0
975

ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍ត្រូវប្រកួតផ្ដាច់ព្រ័ត្រ១៨ សីហានេះហើយ ។

សម្រាប់អ្នកប្រដាល់កម្ពុជា៤រូបដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធ ។អ្នកប្រដាល់រូបនេះ៤ប្រកួតរបស់គេឈ្នះបាន៣ប្រកួត និង ចាញ់ ១ ប្រកួត ។ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ ៤ ប្រកួតរបស់គេឈ្នះទាំង ៤ ប្រកួត ។ឈុត សេរីវ៉ាន់ថងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ៤ ប្រកួតរបស់គេក៏ឈ្នះទាំង ៤ ប្រកួតដែរ ។ធន មករាសមាគមប្រដាល់ក្រសួងការពារជាតិ៤ប្រកួតរបស់គេឈ្នះបាន២ ប្រកួត និង ចាញ់២ ប្រកួត ។

ចំពោះអ្នកប្រដាល់ថៃទាំង ៤ រូបវិញនោះមានផាត សិលា(Phat Seilla)៤ប្រកួតរបស់គេចាញ់៣ប្រកួត និងអវត្តមាន១ ប្រកួត ។ផាត ធូ(Phat Thou)៤ប្រកួតរបស់គេចាញ់៣ ប្រកួត និង អវត្តមាន ១ ប្រកួត ។ផាច យ៉ាកស៊ូ (Phach Yaksou)៤ ប្រកួតរបស់គេចាញ់ ១ ប្រកួត និង អវត្តមាន៣ ប្រកួត ។ធៀប កៅ(Theap Kao)៤ប្រកួត របស់គេឈ្នះ២ ប្រកួត និង ចាញ់២ប្រកួត ។

តាមបទបញ្ជានៃការប្រកួតព្រឹត្តិការណ៍បែបនេះគឺជាសង្វៀនប្រយុទ្ធរវាងអ្នកប្រដាល់កម្ពុជា-ថៃ គឺកម្ពុជាស្ថិតនៅពូលមួយ ឯ ថៃស្ថិតនៅពូលមួយដែរហើយខ្មែរត្រូវប្រកួតជាមួយថៃសន្សំពិន្ទុ ។ ចុងក្រោយទាំងពូលថៃ និងពូល ខ្មែរបើនរណាមានពិន្ទុលើសគេនឹងត្រូវប្រកួតគ្នាដណ្ដើមខ្សែក្រវាត់ ។

ដោយសារតែអ្នកប្រដាល់ថៃអវត្តមានច្រើនពេកទើបសហព័ន្ធមិនអាចរកអ្នកខ្លាំងថៃណាមកដើម្បីប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់កម្ពុជាបានទើបសហព័ន្ធ និងលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បានឯកភាពឲ្យខ្មែរប្រកួតគ្នាដើម្បីប្រជែងយកខ្សែក្រវាត់ ។នរណាជាអ្នកជាម្ចាស់ខ្សែក្រវាត់ ?

Facebook Comments
Loading...