Willian និយាយថាបើលោក Antonio Conte នៅដឹកនាំឆែលស៊ីគាត់នឹងចាកចេញបាត់ទៅហើយ

0
1031

តាមBBCផ្សាយពីថ្ងៃទី១៣ខែសីហានេះបានឲ្យដឹងថា កីឡាករWillianបាននិយាយាឲ្យដឹងថា គាត់នឹងចាកចេញភ្លាមប្រសិនបើអតីតគ្រូបង្ហឹកConteនៅតែបន្តដឹកនាំក្លឹបឆែលស៊ីទៀតនោះ។

គ្រូបង្វឹករូបនេះធ្លាប់បានដឹកនាំក្លឹបឲ្យលើកពានPremier Leagueឆ្នាំ២០១៦-១៧ ប៉ុន្តែត្រូវបានដេញចេញពីតំណែងកាលពីខែកក្កដាកន្លងទៅក្រោយពីដឹកនាំក្រុមឥ្យទទួលបានត្រឹមចំណាត់ថ្នាក់លេខ៥ក្នុងរដូវកាលឆ្នាំ២០១៧-១៨តែប៉ុណ្ណោះ។

អ្នកចូលមកជំនួសរូបលោក គឺគ្រូបង្វឹកMaurizio Sarriជនជាតិអ៊ីតាលីដែលទើបតែបានដឹកនាំក្រុមឲ្យយកឈ្នះលើក្រុម Huddersfield ក្នុងលទ្ធផល៣-០កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

Willianបានិយាយថា ៖គ្រូបង្វឹកថ្មីនេះបានប្រាប់យើងឲ្យលេងដោយសប្បាយរីករាយ។ យើងលេងជា ក្រុមបានល្អណាស់ព្រោះយើងមានកីឡាករល្អៗនៅក្នុងទីលានដូចជា Eden HazadនិងPedroជាដើម។ ពួកគែសុទ្ធតែជាកីឡាករដែលចង់លេងបាល់ទាត់៕

Facebook Comments
Loading...