តើលន បញ្ញា ឬ នួន រ៉ាថេប នរណានឹងបន្តទៅវគ្គបន្ត TV5 Boxing Knock-Out?

0
1258

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementទម្ងន់៦០គីឡូក្រាមនឹងត្រូវប្រកួតចប់វគ្គជម្រុះជុំទី១នៅយប់ថ្ងៃទី៤សីហានេះហើយ ។

អ្នកប្រដាល់៤រូបចុងក្រោយដែលត្រូវចម្រាញ់យកតែ២រូបនោះមានលន បញ្ញាក្លិបកងយោធពលខេមរភូមិន្ទត្រូវប្រកួតជាមួយអ្នកប្រដាល់នួន រ៉ាថេបរបស់ក្លិបតាឯកដំបងដែកមានរិទ្ធ ។ នេះជាការប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។បញ្ញាធ្លាប់ដណ្ដើមបានជើងឯករងពីព្រឹត្តិការណ៍នេះក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមហើយពេលនេះគេតម្លើងទម្ងន់មកប្រកួតម្ដងទៀតដោយប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ការជួបគ្នានេះគេជឿថាបញ្ញាប្រាកដជាមានឱកាសច្រើនក្នុងការប្រជែងដណ្ដើមកៅអីសម្រាប់ប្រកួតបន្តវគ្គជម្រុះជុំទី ២ ។និយាយបែបនេះមិនមែនជាការមើលស្រាលរ៉ាថេបនោះទេតែរ៉ាថេបគេមានវ័យច្រើនគេហ្វឹកហាត់មិនសូវបានគ្រប់គ្រាន់ ។រ៉ាថេបគេប្រឡូកក្នុងអាជីពជាអ្នកប្រដាល់នេះដោយសារតែគេស្រឡាញ់តែប៉ុណ្ណោះ ។ចំពោះអ្នកប្រដាល់លន បញ្ញាគេមានវ័យក្មេងហើយគេប្រៀបដូចជាក្របីដែលកំពុងតែឡើង ក យ៉ាងអញ្ចឹង ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរថន ភឿតក្លិបឃ្លាំងមឿងកីឡាជួបជាមួយអ្នកប្រដាល់មកពីខេត្តបាត់ដំបងឈ្មោះ សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ។

អ្នកប្រដាល់ទាំង២រូបនេះមានសមត្ថភាពប្រហាក់ប្រហែលគ្នា ។អ្នកទាំង២រូបនេះមានឱកាសប្រជែងជាមួយគ្នាបានត្រឹមល្អមើលហើយជំនួបនេះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។នរណាមានសមត្ថភាពដណ្ដើមបានកៅអីសម្រាប់វគ្គជម្រុះជុំទី២ទៀត ។

ចំពោះការប្រកួតជាមិត្តភាពរវាងអ្នកប្រដាល់កម្ពុជា-ថៃវិញនោះកំពូលអ្នកប្រយុទ្ធជើងខ្លាំងកម្ពុជាដែលជាអ្នក ប្រដាល់គ្មានគូប្រៀបនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃក្រាក់ បូឡេក(Krak Boe Lek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៩០គីឡូក្រាម ។

គេមិនដឹងថាអ្នកប្រដាល់មាឌធំថៃរូបនោះខ្លាំងប៉ុណ្ណនោះទេតែប្រយ័ត្នយកជ្រូកមកជល់ជាមួយខ្លាវិញនោះគេសើចងាប់ហើយ ។

Facebook Comments
Loading...