អគ្គីភ័យនៅភូមិទ្រាសង្កាត់ប្រទះឡាងខណ្ឌដង្កោថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៨

0
1602

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិទ្រា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ ស៊ឹម ផានិត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ផ្ទះជាប្រភេទសំណង់ផ្ទះទៀមមានដំបូល និងជញ្ជាំងស័ង្កសី ទំហំ ៥ម៉ែត្រx១០ម៉ែត្រ។ អគ្គីភ័យខាងលើមានការខូចខាតឆេះម៉ូតូម៉ាកទ្រីមសង់១គ្រឿង ទូរទឹកកក១គ្រឿង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។

ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២រថយន្ត ស្មើនឹង១០ម៉ែត្រគូប។ អគ្គីភ័យខាងលើបានពន្លត់ចប់សព្វ គ្រប់នៅម៉ោង១៥ និង១០នាទី នាថ្ងៃខែឆ្នាំដដែល ដោយមិនបន្តឲ្យឆេះរាលដាលដល់ផ្ទះនៅក្បែជិតខាង និងពុំមានមនុស្សរងរបួស ឬស្លាប់ឡើយ ៕

Facebook Comments
Loading...