សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរីប្រមាណជា៥០០០នាក់ បានមកជួបជុំគ្នាធ្វើការដង្ហែរក្បួនយុទ្ធនាការបិទការឃោសនាបោះឆ្នោត

0
1450

ខេត្តមណ្ឌលគិរី៖ កាលពីព្រឹកថ្ងៃទី២៧ខែកក្តដា ឆ្នាំ២០១៨នេះ សមាជិក សមាជិការ គណកប្សប្រជាជនកម្ពុជា បានអញ្ជើញមកពីក្រុងស្រុកទាំងប្រាំទូទាំងខេត្តមណ្ឌលគិរី ជួបជុំគ្នា នៅលើអតីតប្រលានយន្តហោះក្រុងសែនមនោរម្យ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ប្រមាណជា៥០០០នាក់ ដើម្បីធ្វើពិធីដង្ហែរក្បួនយុទ្ធនាការបិទការឃោសសនាបោះឆ្នោតនិតិកាលទី៦ដែលពិធីបោះឆ្នោតជ្រើសតាំងតំណាំងរាស្រ្តប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ។

នៅក្នុងការជួបជុំសមាជិក សមាជិការ គណប្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្បាន អំពាវនាវឱ្យសមាជិក សមាជិការបក្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ទូទាំងខេខេត្តមណ្ឌលគិរី សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០មានរូបសញ្ញាទេវតាបាចផ្កាជាសំគាល់ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ក្នុងការទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្តទៅទៀត។

បន្ទាប់មកឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ធ្វើការដង្ហែរក្បួនយុទ្ធនាការបិទការឃោសនាបោះឆ្នោត ដោយធ្វើការដង្ហែលើដងផ្លូវជុំវិញភូមិ សង្កាត់ក្រុងសែនមនោរម្យ ហើយនៅក្នុងនោះបើសង្កេតមើលទៅឃើញថា ការធ្វើយុទ្ធនាការដង្ហែរក្បួនបិទការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទៅដោយរលូន ពុំមានអ្វីកើតឡើងទាំងសន្តិសុខ និងសណ្តាប់ធ្នាប់៕ ដោយ៖ មនោរម្យ

Facebook Comments
Loading...