ព្យុះ Son Tinh សម្លាប់ប្រជាជនវៀតណាម ២៩នាក់

0
1272

(ហាណូយ)៖ គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងកំណាច សុនទិញ (Son Tinh) បានសម្លាប់មនុស្សកើនឡើងដល់ ២៩នាក់ហើយ ខណៈមនុស្ស០៥នាក់ទៀតបាត់ខ្លួន នៅឯតំបន់ភាគកណ្ដាល និងភាគខាងជើងប្រទេសវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងចំណោមជនរងគ្រោះទាំង ២៩នាក់ មាន ១៥នាក់ ជាអ្នកស្រុករស់នៅក្នុងខេត្តយេនបៃ (Yen Bai), ០៦នាក់រស់នៅក្នុងខេត្តសុនឡា (Son La), ០៣នាក់មកពីខេត្តភូថូ (Phu Tho), ០៣នាក់មកពីខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាលនៃប្រទេស, ម្នាក់ទៀតមកពីខេត្តហាវប៊ិញ (Hoa Bin) និងម្នាក់ទៀតមកពីខេត្តឡាវកៃ (Lao Cai)។ ចំណែកឯអ្នកបាត់ខ្លួន ០៥នាក់ គឺស្ថិតនៅក្នុងខេត្ត Yen Bai និងខេត្ត Phu Tho។

គួរជម្រាបថា បើតាមអាជ្ញាធវៀតណាមផ្ទះជាង ២៤០ខ្នងត្រូវបានបំផ្លាញ ហើយ ៦,៩០០ខ្នងត្រូវជន់លិច ខណៈសត្វពាហនៈ ៦៥,០០ក្បាល និងមាន់ទាច្រើនជាង ១១៥,០០០ក្បាល ត្រូវងាប់។ មិនតែប៉ុណ្ណោះ ដីស្រែ ៦,២០០ហិកតា ក៏ត្រូវបានបំផ្លាញ និង៨១,០០០ហិកតាត្រូវជន់លិចផងដែរ។ អាជ្ញាធរវៀតណាមបានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ខ្លាំងនឹងរាលដាលទៅភាគខាងត្បូងប្រទេស នៅចុងឆ្នាំ២០១៨៕

ប្រភព ៖ Freshnews

Facebook Comments
Loading...