ជនសង្ស័យសម្លាប់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានបាត់ខ្លួនពីក្នុងពន្ធនាគារទៅហើយ

0
911

ប្រទេសប៉ាគីស្ថាន ៖ ជនសង្ស័យជាឃាតករក្នុងករណីសម្លាប់លោកស្រីបេណាហ្សៀរ ប៊ុយតូហើយដែ លត្រូវបានតុលាការប្រទសប៉ាគីស្ថានលើកលែងពីការចោទប្រកាន់ បានបាត់ខ្លួនពីពន្ធនាគារ Kot Lakhpat នៅក្នុងទីក្រុង Lahore ទៅហើយដោយគ្មានមូលហេតុ។

កាសែត Express Tribune បានរាយការណ៍កាលពីថ្ងៃអង្គារថាលោករ៉ាហ្វាហ្កាត ហ៊ូសេននៅតែស្ថិតនៅក្នុងពន្ធនាគារនៅឡើយទេបើទោះបីតុលាការបានសម្រេចមិនចោទប្រកាន់គាត់ក៏ដោយ។

ឪពុករបស់លោកហ៊ូសេនបានដាកពា់ក្យប្តឹងទៅអាជ្ញាធរក្រុងLahoreក្រោយពីកូនរបស់គាត់បានបាត់ ខ្លួនពីពន្ធនាគារដោយគ្មានមូលហេតុបែបនេះ។គាត់ឆ្ងល់ថា កូនរបស់គាត់មិនត្រូវបានតុលាការចោទ ប្រកាន់ទេ ប៉ុន្តែហេតុអ្វីបានជាត្រូវឃុំខ្លួននៅក្នុងពន្ធនាគារទៀត?

គួរបញ្ជាក់ថាអ្នកស្រីបេណាហ្សៀ ប៊ុយតូ បើគឹតមកដល់ពេលនេះគឺជិត១០ឆ្នាំហើយដែលត្រូវឃាតក ធ្វើឃាតនៅពេលដែលអ្នកស្រីកំពុងជួបជុំហ្វូងមហាជនក្នុងយុទ្ធនាការបោះឆ្នោតនៅក្នុងប្រទេសប៉ាគី ស្ថាន៕

Facebook Comments
Loading...