អាណិតអាសូរកីឡាករខ្មែរ!! សេង ស្រឿនត្រូវបង្ខំឲ្យប្រកួតទាំងបាក់ធ្មេញ

0
961

ភ្នំពេញ: ការប្រកួតប្រដាល់លើសង្វៀនអាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យទី៨មិថុនាអ្នកប្រដាល់កម្ពុជាសេង ស្រឿន ក្លិបមហិទ្ធិរិទ្ធតាដំបងដែក ដែលប្រកួតជាមួយអ្នកប្រដាល់ថៃSen Khumនោះគេត្រូវគូប្រកួតវ៉ៃឲ្យបាក់ធ្មេញមួយ និងធ្មេញក្បែរនោះចំនួន២ទៀតត្រូវរង្គើរ ។

ការវ៉ៃមួយដៃបណ្ដាលឲ្យបាក់ធ្មេញនេះកើតមានតាំងពីទឹកទី១មកម្ល៉េះ ។ បន្ទាប់ពីតស៊ូរហូតចប់ទឹកទី១សេង
ស្រឿនសុំបោះបង់ចោលការប្រកួត ។ក្នុងស្ថានភាពបែបនេះលោកវេជ្ជបណ្ឌិតឌៀប វណ្ណាដែលជាវេជ្ជបណ្ឌិតប្រចាំនៅសង្វៀនប្រកួតនោះឡើងពិនិត្យតែលោកវេជ្ជបណ្ឌិតបង្ហាញពីភាពអល់អែកក្នុងការសម្រេចចិត្ត ។

ជាមួយនឹងការអល់អែកនេះគ្រូពេទ្យប្រចាំសង្វៀនគឺលោកជឹម ផល្លាបានឡើងពិនិត្យម្ដងហើយលោកក៏ទាម
ទារឲ្យសេង ស្រឿនប្រកួតមួយទឹកទៀតបើមានបញ្ហាអ្វីពេលចប់ទឹកធ្វើសញ្ញាមកលោកនោះលោកនឹងបញ្ឈប់ ។ជាមួយគ្នានោះប្រធានគណៈវិនិច្ឆ័យ និង ស្នងការប្រកួតក៏បានទាមទារឲ្យប្រកួតបន្តសិនដែរ ។

បើនិយាយក្នុងគោលការណ៍បច្ចេកទេសនៅពេលដែលអត្តពលិកម្នាក់មានបញ្ហារបួសហើយរូបគេអាចនឹង
ទទួលការឈឺចាប់ខ្លាំងនោះទាំងពេទ្យ ទាំងមន្រ្តីកាត់ក្ដីគួរតែពិចារណាឲ្យបានខ្លាំងជាងនេះ ។

កន្លងមកដោយសារតែមិនស្ដាប់សំណូមពររបស់សាមីខ្លួនប្រកួតទើបមានអ្នកប្រដាល់ខ្លះស្លាប់បាត់បង់ជីវិតបន្ទាប់ពីប្រកួតចប់ ។នៅពេលដែលជួបបញ្ហាបែបនេះម្នាក់ៗសុទ្ធតែរកលេសដោះសារយករួចខ្លួនរៀងៗខ្លួន ។អ្នកដែលដោះស្រាយមែនទែននោះគឺលោកប្រធានសហព័ន្ធដែលខ្នះខ្នែងបញ្ជូនទៅមន្ទីរពេទ្យ រកលុយបង់ថ្លៃពេទ្យ ហើយបើមានគ្រោះថ្នាក់ដល់ជីវិតប្រធានសហព័ន្ធស្វែងរកលុយមកជួយទៀតផង ។

ជាការពិតហើយមុនពេលប្រកួតអ្នកប្រដាល់ គ្រូបង្វឹក ប្រធានក្លិប ឬ តំណាងសុទ្ធតែស៊ីញ៉េទទួលខុសត្រូវទាំង
ស្រុងចំពោះគ្រោះថ្នាក់ជាយថាហេតុនានានៅពេលប្រកួត ។តែបន្ទាប់ពីមានបញ្ហាម្នាក់ៗចាប់ផ្ដើមរកលេសដោះសារដើម្បីកេចចេញពីការទទួលខុស ត្រូវ ។

ខ្លះនិយាយយកសមថាអ្នកប្រដាល់រូបនេះធ្លាប់ត្រូវគេប្រើវត្ថុរឹងវ៉ៃចំក្បាលតាំងពីមុនហាត់ប្រដាល់ឯណោះ ឯ
ខ្លះថាអ្នកប្រដាល់រូបនេះធ្លាប់ជិះម៉ូតូដួលហើយមានការប៉ះទង្គិចក្បាលខ្លាំងតាំងពីមុនមក ។តាមពិតនេះជាហេតុផលនេះសមរម្យតែខ្វះភាពឡូស៊ិកព្រោះមុនប្រកួតពួកគេសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យសុខភាពពីគ្រូពេទ្យដែរតើ ។

នេះគ្រាន់តែជាបញ្ហាមួយដែលវាមិនជាស្រាលប៉ុន្មាននោះទេ ។ប្រដាល់គឺការវ៉ៃគ្នាហេតុនេះហានិភ័យងាយ
នឹងកើតមានណាស់ ។សូមពិចារណាពីតម្លៃជីវិតអ្នកប្រដាល់ផង ។

Facebook Comments
Loading...