ថៃជួបគ្រោះជាន់លើគ្រោះ ៖ មនុស្ស១៣នាក់ជាប់ក្នុងរូងភ្នំហើយ លិចទូកទេសចរណ៍ស្លាប់មនុស្សអស់នាក់ទៀត

0
1321

ប្រទេសថៃ៖ វាប្រហែលជារឿងឈឺក្បាលមិនតិចទេសម្រាប់រដ្ឋាភិបាលថៃក្នុងរយៈពេលប៉ុន្មានថ្ងៃកន្ល ងទៅនេះ។ ក្រុមក្មេងៗបាល់ទាត់១២នាក់និងគ្រូបង្វឹកម្នាក់ជាប់ក្នុងរូងភ្នំជា១០ថ្ងៃហើយ មកដល់យ ប់ថ្ងៃទី៨ខែកក្កដានេះទើបសង្គ្រោះបាន៦នាក់ នៅសល់៧នាក់ទៀតត្រូវសង្គ្រោះបន្តដែលតាមផែនការគឺត្រូវយកចេញឲ្យអស់នៅព្រឹកស្អែក។

ដោយឡែកនៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត គឺទូកទេសចរណ៍បានលិចកាលពីចុងសប្តាហ៍នេះនៅ កោះភូកេត ភាគខាងត្បូងប្រទេសថៃ បណ្តាលឲ្យភ្ញៀវទេសចរភាគច្រើនជាជនជាតិចិនចំនួន៤២នាក់ បានស្លាប់ហើយ១៤នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។

ទូកនេះបានដឹកភ្ញៀវទេសចរចំនួន១៣០នាក់ បានលិចក្នុងជម្រៅប្រមាណ៣០ទៅ៤០ម៉ែត្រឯណោះ។ នេះគឺពិតជាគ្រោះជាន់លើគ្រោះមែន …៕

Facebook Comments
Loading...