Neymar ស្នើសុំប្រធានក្លឹបប៉ារីស PSG ទិញយកកីឡាករ Suarez

0
1097

យោងតាមប្រភពពត៍មាន Sport បានឲ្យដឹងថា កីឡាករ Neymar បានស្នើសុំប្រធានក្លឹប PSG ទិញយកខ្សែប្រយុទ្ធបាសេលូណា គឺ Luis Suarez នារដូវកាលក្តៅខាងមុខនេះ។

កីឡាករសញ្ជាតិអ៊ុយរូហ្គាយ Luis Suarez ធ្លាប់លេងជាមួយ Neymar ជាច្រើនឆ្នាំកាលនៅ ក្លឹបបាសេលូណា មុនពេលដែល Neymar ផ្លាស់មកកាន់ក្លឹបប៉ារីសក្នុងតម្លៃខ្លួនកប់ពពក ២២២លានអឺូរ៉ូ។

កីឡាករ Neymar វ័យ 26 ឆ្នាំចង់បាន Suarez ជំនួស Edinson Cavani នៅក្លឹប ខណៈពេលដែល Neymar និង Cavani មានភាពរកាំរកូរជាមួយកាលពីរដូវកាលមុន។ Cavani អាចនឹងផ្លាស់ទៅនៅជាមួយក្រុម Real Madrid ។

Facebook Comments
Loading...