ព្រឹត្តការណ៍តេក្វាន់ដូITF ជើងឯកយុវជន និង វ័យចាស់ពិភពលោក

0
873

ភ្នំពេញ: សហព័ន្ធកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) កម្ពុជានឹងចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេបេឡារុសនាខែសីហាខាងមុខនេះ ។

សហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វបានឲ្យដឹងថាការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩ដល់២៧សីហានៅទីក្រុងMINSK នៃប្រទេសបេឡារុស ។ព្រឹត្តិការណ៍នេះអាចនឹងមានប្រទេសចូលរួមចំនួនពី៧០ទៅ៨០ចូលរួមព្រោះជាការប្រកួកម្រិតពិភពលោក ។

សម្រាប់កម្ពុជាបញ្ជូនវ័យយុវជនចំនួន៧រូប និងវ័យចំណាស់អាចចំនួន៤រូបទៅចូលរួមប្រកួត ។លោកអគ្គលេខាធិការបញ្ជាក់ថាលោកអាចនឹងចូលរួមប្រកួតដែរដោយប្រកួតក្នុងវ័យចាស់តែលោកត្រូវពិនិត្យមើលឆ្អឹងដៃរបស់លោកដែលបាក់កន្លងមកនោះតើលោកអាចប្រកួតបានឬទេ ។ប្រសិនបើប្រកួតបានលោកនឹងប្រកួតលើវិញ្ញាសាប្រយុទ្ធ និងមេគុន ។

លោកអគ្គលេខាធិការបញ្ជាក់ថាមូលហេតុដែលលោកចង់ចូលរួមប្រកួតព្រោះលោកចង់ដឹងថាតើសមត្ថភាព
និង កម្លាំងរបស់លោកពេលនេះនិងកាលពីលោកនៅក្មេងវាប្រែប្រួលបែបណា ។

Facebook Comments
Loading...