ប្រទេសបារាំង ៖ តាមBBCបានផ្សាយឲ្យដឹងនៅថ្ងៃទី១ខែកក្កដាថា ឧក្រឹដ្ឋជនចាអ្នកលេងដ៏ល្បីល្បា ញម្នាក់ឈ្មោះRedoin Faidបានរត់គេចខ្លួនពីពន្ធនាគារដោយសុវត្ថិភាពតាមឧទ្ធម្ភាកចក្រមួយគ្រឿង នៅជាយក្រុងប៉ារីស។
អាជ្ញាធរបារាំងបាននិយាយថា ឧទ្ធម្ភាកចក្រមួយគ្រឿងបានដឹកខ្មាន់អាវុធ៣នាក់ចុះមករំដោះអ្នកទោ សរូបនេះទៅបាត់។Faidត្រូវបានគេដឹងថាជាឧក្រឹដ្ឋជនល្បីម្នាក់នៅក្នុងប្រទេសបារាំងជាទីកន្លែងដែលគាត់ធ្លាប់ជាប់ពន្ធនាគារជាញឹកញាប់ពីបទប្លន់។
កាលពីឆ្នាំ២០០៩គាត់បានសរសេរសៀវភៅមួយដោយបានបរិយាយយ៉ាងក្បោះក្បាយអំពីបទពិសោ ធន៍របស់គាត់ក្នុងការប្រព្រឹត្តបទឧក្រឹដ្ឋហើយរហូតក្លាយទៅជាជីវិតអ្នកលេងម្នាក់ដែលប្រព្រឹត្តតែអំពើ ឧក្រឹដ្ឋកម្មកនុងមួយជីវិតរបស់គាត់។
នៅឆ្នាំ២០១០Faidបានបាញ់សម្លាបមន្ត្រីប៉ូលីសម្នាក់ហើយរូបគាត់ក៏ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំនៅក្នុងមន្ទីរឃុំឃាំងSeine-et-Marne។ ប៉ុន្តែពេលនេះឧក្រឹដ្ឋជននេះបានរត់គេចខ្លួ នបាត់ទៅហើយតាមមធ្យោបាយឧទ្ធម្ភាកចក្រ។ ពិតជាមិនធម្មតាមែន…..៕