ពេលវេលាកាន់តែខើចទៅៗ ក្រុមជួយសង្គ្រោះសម្រេចខួងរូងភ្នំនៅយប់មិញនេះ ដើម្បីចូលទៅស្វែងរកក្មេងៗដែលបាត់ខ្លួន !!!

0
920

(ឈៀងរ៉ៃ) នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមជួយសង្គ្រោះបានសម្រេចខួងរណ្តៅនៅច្រកចូលរូងភ្នំ Tham Tuang ធ្វើការបង្ហូរទឹកចេញពីរូងភ្នំដើម្បីឲ្យអ្នកជំនាញចូលទៅរុករកក្រុមមនុស្សបាត់ខ្លួនចំនួន ១៣នាក់ ដែលជាប់ក្នុងរូងនោះ ។ ហើយការសម្រេចចិត្តធ្វើបែបនេះនៅពេលបានធ្វើការប្រជុំនៅព្រឹកថ្ងៃទី២៨ ខែមិថុនា បន្ទាប់ពីប្រតិបត្តិការ ជួយសង្គ្រោះត្រូវបានផ្អាក ដោយសារទឹកជំនន់នៅក្នុងរូងភ្នំ ។ ក្រុមអ្នកជួយសង្គ្រោះក៏កំពុងរុករក ច្រកចូលផ្សេងទៀតជំនួស កន្លែងដែលកំពុងជន់លិចខ្លាំង ។

លោកឧត្តមសេនីយ៍ អាណុផុង បាននិយាយថា «យើងមិនអាចធ្វើអ្វីច្រើនឡើយនាពេលឥឡូវនេះ ច្រកចូលសំខាន់ៗត្រូវបានទឹកជន់លិចទាំងស្រុង យើងត្រូវរងចាំកម្រិតទឹកថយចុះអ្នកមុជទឹក មិនអាចធ្វើអ្វីបានទេឥឡូវនេះ» ។ កម្រិតទឹកកើនឡើងខ្លាំង ដោយកើនប្រហែល ១៥ សង់ទីម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឲ្យមានភាពលំបាកខ្លាំង ។

លោកឧត្តមសេនីយ៍ បានបន្តថា មានទីតាំងចំនួនបី ដែលអ្នកជួយសង្គ្រោះកំពុងតែមើល ហើយពួកគេនឹងត្រូវធ្វើការជាមួយនាយកដ្ឋានភូមិសាស្ត្រ និងប្រើឧបករណ៍របស់ពួកគេដើម្បីរុករក ។ អ្នកជំនាញបានប៉ានស្មានថា ក្មេងប្រុសទាំងនោះជា អ្នកលេងកីឡាអាចនឹងមានសុខភាពល្អ ហើយប្រសិនបើរូងភ្នំដែលជាប់នោះ មិនត្រជាក់ខ្លាំង ពួកគេអាចនៅមានជីវិតរស់នៅបានរយៈពេល៥ថ្ងៃ (គ្មានទឹក) និងរយៈពេលជាងម១ខែ (មានទឹក ប៉ុន្តែគ្មានចំណីអាហារ) ៕

Facebook Comments
Loading...