កម្ពុជា៣រូបទៅចូលរួមប្រកួតដណ្ដើមពានរង្វាន់ស្ដេចថៃ

0
860

ភ្នំពេញ:ថ្ងៃទី២៧មិថុនានេះអ្នកប្រដាល់សាកលកម្ពុជាចំនួន៣រូបនឹងចេញដំណើរទៅកាន់ទីក្រុងបាងកកប្រ
ទេសថៃដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ស្ដេចថៃ(King-Cup) ។

កីឡាករកម្ពុជា ៣រូបដែលទៅចូលរួមប្រកួតនោះមានឡន សៀមុំជាកីឡាករជម្រើសជាតិមកពីក្លិបមេសរថ្ងកខេត្តស្វាយរៀងគេប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ណាត សៀកនិនហៅពេជ្រ ម្ទេសខ្មាំងជាកីឡាករជម្រើសជាតិមកពីក្លិបអារុណរះកីឡាគេប្រកួតក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម និង កីឡាករស៊ឹម វិសិដ្ឋមកពីក្លិបតាឡីដំរីមានរិទ្ធដែលប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

លោកវ៉ែន សុផលបានឲ្យដឹងទៀតថាការប្រកួតនឹង ចាប់ផ្ដើមពីថ្ងៃទី៣០មិថុនាដល់ថ្ងៃទី៦កក្កដាទើបបញ្ចប់។ ថ្ងៃទី២៧មិថុនាចេញដំណើរថ្ងៃទី២៨ប្រជុំបច្ចេកទេស និងថ្ងៃទី២៩មិថុនាថ្លឹងទម្ងន់ ហើយថ្ងៃទី៣០ចាប់ផ្ដើមប្រកួត ។

ការប្រកួតនេះបើនរណាឡើងដល់វគ្គ១៦នាក់ចុងក្រោយមួយប្រកួតបានរង្វាន់១០០ដុល្លារ មកដល់វគ្គ៨នាក់ចុងក្រោយមួយប្រកួតបាន២០០ដុល្លារ វគ្គ៤នាក់ចុងក្រោយមួយប្រកួត៣០០ដុល្លារ និងវគ្គផ្ដាច់ព្រ័ត្របាន៥០០ដុល្លារ។

ក្នុងព្រឹត្តិការណ៍នេះបើប្រទេសណាដណ្ដើមបានមេដាយឈរនៅលំដាប់លេខ ១បានរង្វាន់១០.០០០ដុល្លារ លេខ២បាន៧.៥០០ដុល្លារ និងលេខ៣បាន៥.០០០ ដុល្លារ ។

គ្រូបង្វឹករូបនេះបានអះអាងថាកន្លងមកលោកធ្លាប់ដឹកនើកីឡាករទៅចូលរួមក្នុងព្រឹត្តិការណ៍នេះដោយដណ្ដើម
បានមេដាយដែរតែពុំធ្លាប់បានជាប់ចំណាត់ថ្នាក់ជាក្រុមឡើយ ។

Facebook Comments
Loading...