អ្នកគាំទ្រក្រុមបាល់ទាត់មិកស៊ិចតុបតែងខ្លួនចំអកឲ្យដូណាល់ត្រាំ

0
908

ប្រទេសរុស្សី ៖ ក្រុមបាល់ទាត់មិកស៊ិច បានប្រកួតជាមួយអាឡឺម៉ង់កាលពីយប់មិញរួចហើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់ អារម្មណ៍គឺមានអ្នកគាំទ្រមិចស៊ិកជាច្រើននាក់បានតុបតែងខ្លួនដោយចំអកឲ្យប្រធានាធិបតីដូណាល់ ត្រាំយ៉ាងចាស់ដៃ។

នៅលើទីលានក្រហមនៃទីក្រុងមូស្គូ អ្នកគាំទ្រខ្លះដូចជាមិនមានការខ្មាសអៀនទេក្នុងការបង្ហាញនូវអ្វី ដែលគេមើលឃើញថាជាការចំអកឲ្យលោកត្រាំដោយការប្រមាថមាក់ងាយ។គេបានពាក់អាវដែល មានបង្ហាញរូបរាំនិងច្រៀងហើយនឹងរូបតុក្កតាក្បាលលោកត្រាំលេចចេញពីក្នុងខោពួកគេទៀតផង។

ក្នុងរយៈពេលចុងក្រោយនេះទំនាក់ទំនងរវាងរដ្ឋបាលលោកដូណាល់ត្រាំនិងរដ្ឋាភិបាលមិចស៊ិកមាន ការរកាំរកូសនឹងគ្នាយ៉ាងខ្លាំង។ត្រាំមានផែនការណ៍ធ្វើរបងបិទព្រំដែននៃប្រទេសទាំង២ដើម្បីកុំឲ្យជនអន្តោប្រវេស្តន៍មិចស៊ិកឆ្លងកាត់ចូលទឹកដីអាមេរិកបាន។រដ្ឋបាលលោកត្រាំក៏បាន២៥ភាគរយជាមួយមិចស៊ិកលើការនាំចូលដែកនិង១០ភាគរយលើការនាំទំនិញអាលីមីញ៉ូមដែលជាផ្នែកមួយនៃផែនការណ៍មួយកៀបសង្កត់ទៅលើប្រទេសជិតខាងដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរកិច្ចព្រមព្រៀងសន្ធិសញ្ញា ពាណិជ្ជកម្មសេរីនៃបណ្តាប្រទេសអាមេរិចខាងជើង៕

Facebook Comments
Loading...