សង្គ្រាមនៅយ៉េមេន _ការវាយប្រហារដ៏សាហាវនៅកំពង់ផែ Hudaydah

0
933

ការវាយប្រយុទ្ធគ្នាទៅវិញទៅមក បានកើតមានឡើងរវាងកងទព័ឧទ្ទាមជាមួយកងកម្លាំងរដ្ឋាភិបាលនៅ ក្នុងប្រទេសយ៉េមេនដែលគាំទ្រដោយកងកម្លាំងចម្រុះជាតិដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង កំពង់ផែ Hudaydahជាទីក្រុងកាន់កាប់ដោយពួកឧទ្ទាម។ មានការបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលបា នស្លាប់៤នាក់ ឯកងទ័ពឧទ្ទាមហ៊ូទូស្លាប់អស់២២នាក់។

ជាមួយគ្នានេះនៅឯអង្គការសហប្រជាជាតិក៏មានការស្នើរសុំឲ្យមានកោះប្រជុំជាបន្ទាន់មួយអំពីបញ្ហា ជម្លោះនៅប្រទេសយ៉េមេន នៅថ្ងៃព្រហស្បត្តិ៍នេះ។មានប្រជាជនយ៉េមេនប្រមាណ៨លាននាក់បាន រងការអត់ឃ្លានដោយសារសង្គ្រាមរ៉ាំរ៉ៃនេះ។

មានរបាយការណ៏បានឲ្យដឹងថា ការវាយប្រយុទ្ធគ្នាកាលពីថ្ងៃពុធ ពួកសម្ពន្ធ័មិត្តឈូងសមុទ្រដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានប្រើប្រាស់យន្តហោះចំបាំង១៨គ្រឿង វាយប្រហារទៅលើទីតាំងរបស់ ពួកឧទ្ទាមហ៊ូទូនៅលើជាយទីក្រុងHudaydah ។នេះជាលើកដំបូងហើយកងកម្លាំងចម្រុះព្យាយាម វាយយ៉ាងសន្ធាប់សន្ធាប់ទៅលើតំបន់ពួកឧទ្ទាមដើម្បីដណ្តើមយកទីក្រុងសំខាន់ទាំងនេះមកកាន់កាប់វិញ៕

Facebook Comments
Loading...